ព័ត៌មានជាតិ
សេវាទឹកស្អាតខេត្តកំពង់ចាម គ្របដណ្តប់ភូមិជាង ៩៥% ទូទាំងខេត្ត
សេវាផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ចាមបានគ្របដណ្តប់ជាង ៩៥ ភាគរយ ក្នុងចំណោមភូមិសរុប ៩២៣ ទូទាំងខេត្ត។
តាមរបាយការណ៍របស់អាជ្ញាធរខេត្តកំពង់ចាមនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកនេះបានបង្ហាញថា វិសាលភាពផ្គត់ផ្គង់សេវាទឹកស្អាតទូទាំងខេត្តគ្របដណ្តប់លើចំនួន ១០៧ឃុំ/សង្កាត់ ក្នុងចំណោម ១០៩ឃុំ/សង្កាត់ និងចំនួន ៨៨៣ ភូមិក្នុងចំណោម ៩២៣ភូមិ ស្មើ ៩៥.៦៦%។

ក្នុងរយៈពេល ៥ ឆ្នាំ (២០១៨-២០២២) ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកើនបានចំនួន ២៧៦ ភូមិ មានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតកើនបានចំនួន ៣៤,៧៤១ គ្រួសារ ក្នុងនោះទឹកស្អាតផ្នែកឯកជនបានពង្រីកដាក់បណ្តាញថ្មីកើនបានចំនួន ២៥៥ ភូមិ មានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតកើនបានចំនួន ២៧,៨១៨ គ្រួសារ និងអង្គភាព រដ្ឋាករទឹក បានពង្រីកបណ្តាញបន្ថែមកើនបានចំនួន ២១ ភូមិ មានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតកើនបានចំនួន ៧,១០៣ គ្រួសារ។
បច្ចុប្បន្ននេះ ខេត្តកំពង់ចាមមានសេវាផ្គត់ផ្គង់ទឹកស្អាតផ្នែកសាធារណៈចំនួន ០១ មូលដ្ឋាន និងទឹកស្អាតផ្នែកឯកជនចំនួន ៦០ មូលដ្ឋាន សរុបចំនួន ៦១ មូលដ្ឋាន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


