Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក រឹបអូសទ្រព្យសម្បត្តិពីអ្នកមាន រុស្ស៊ី ឲ្យ អ៊ុយក្រែន យកទៅស្ដារប្រទេស

បានផុស

នៅ

អគ្គមេធាវីអាមេរិកលោក Merrick Garland បានប្រកាសកាលពីថ្ងៃសុក្រពីការផ្ទេរទ្រព្យសម្បត្តិដំបូង ដែលរឹបអូសនិងជាផ្នែកនៃទណ្ឌកម្មប្រឆាំងរុស្ស៊ីទៅឲ្យអ៊ុយក្រែនទាំងអស់ ដើម្បីចំណាយលើការ​កសា​ងប្រទេស​ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Garland បាននិយាយថា “ដោយមាន​ការអនុញ្ញាត​ពីខ្ញុំនៅថ្ងៃនេះ មូលនិធិដែលបានកំណត់ នឹង​ត្រូវផ្ទេរទៅឲ្យ​ក្រសួងការបរទេស​ដើម្បីគាំទ្រ​ប្រជាជន​អ៊ុយក្រែន” ដោយបន្ថែម​ថា មូលនិធិ​ត្រូវបានរឹបអូស​បន្ទាប់ពីការចោទប្រកាន់ប្រឆាំង​នឹងលោក Malofeyev ដែល​បានចេញកាលពី​ខែមេសាមុន។

ដោយឡែក កាលពីដើមសប្តាហ៍នេះ តុលាការសហព័ន្ធក្នុងទីក្រុងញូវយ៉ក បានអនុញ្ញាតឲ្យរដ្ឋអាជ្ញា​រឹបអូសទឹកប្រាក់ចំនួន​ ៥.៤ លានដុល្លារ​ ​ពី​ពាណិជ្ជករ​រុស្ស៊ី​លោក Konstantin Malofeyev ក្រោមការចោទប្រកាន់ពីបទគេចវេស​ ពីការដាក់ទណ្ឌកម្ម នេះ​បើ​យោងតាម​មន្ត្រី​កំពូលបាននិយាយយ៉ាងដូច្នេះ។

សូមរម្លឹកដែរថា​ កាលពីខែធ្នូ ប្រធានាធិបតីអាមេរិក Joe Biden បានចុះហត្ថលេខាលើ​ច្បាប់អនុញ្ញាត​ឲ្យ​ក្រសួងយុត្តិធម៌ផ្ទេរទ្រព្យសម្បត្តិដែល​បាន​រឹបអូសទៅក្រសួងការបរទេស​ដើម្បី​ជួយអ៊ុយក្រែន។ ច្បាប់របស់សហរដ្ឋអាមេរិកដាក់​កម្រិតពីរបៀបដែល​រដ្ឋាភិបាល អាចប្រើប្រាស់​ទ្រព្យសម្បត្តិបែបនេះបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖RT

ចុចអាន៖អាមេរិក បើកដៃឲ្យអ៊ុយក្រែន បាញ់រ៉ុកកែតចូលដីរុស្ស៊ី តាមចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម