ជីវិតកម្សាន្ដ
ជនរងគ្រោះម្នាក់ថា ខ្លួនឆ្លងជំងឺប្រមេះទឹកបាយ ក្រោយ Kris Wu បង្ខំឱ្យរួមភេទ
ជនរងគ្រោះម្នាក់ដែលត្រូវបាន Kris Wu អតីតសមាជិក EXO ចាប់រំលោភប្រកាន់ថា ខ្លួនឆ្លងជំងឺកាមរោគប្រមេះទឹកបាយ ទោះបីជាតារាសម្តែង និងតារាចម្រៀងរូបនេះកំពុងជាប់ពន្ធនាគារក៏ដោយ ។

កាលពីថ្ងៃទី ២ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បាន ធ្វើសេចក្តីថ្លែងការណ៍ប្រឆាំងនឹង Kris Wu ដោយតារាសម្តែង និងតារាចម្រៀងរូបនេះកំពុងជាប់ពន្ធនាគារ។ អ្នកនិយមលេងអ៊ីន ធឺណិតម្នាក់នេះ បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមចិន Weibo ដោយបានរិះគន់ថា នាងមានជំងឺប្រមេះទឹកបាយ បន្ទាប់ពីត្រូវបាន Kris Wu បង្ខំឱ្យរួមភេទ។

លើសពីនេះទៀតជនរងគ្រោះម្នាក់នេះបានសរសេរ “Kris Wu ច្បាស់ជាមានរោគស្វាយ” និងបញ្ជាក់ថា អតីតសមាជិក EXO រូបនេះបានបង្ខំនាងឱ្យរួមភេទអំឡុងពេលមានផ្ទៃពោះ ហើយបានថតវីដេអូដោយសម្ងាត់។ តាមរបាយការណ៍បានឲ្យដឹងថា គ្រួសាររបស់ Kris Wu សុទ្ធតែដឹងពីអាកប្បកិរិយាមិនល្អរបស់លោក ។

ដូចដែលបានដឹងកន្លងមកនេះ តារាសម្តែងនិងច្រៀង Kris Wu ត្រូវបានកាត់ទោសឱ្យជាប់គុក ១៣ ឆ្នាំពីបទរំលោភសេពសន្ថវៈ ដោយប៉ូលិសក៏បានរកឃើញថាបានរួមភេទជាមួយអនីតិជន ជាមួយគ្នានេះ Kris Wu នឹងអាចចាក់ថ្នាំទប់ស្កាត់ចំណង់ផ្លូវភេទនៅពេលដែលនិរទេសទៅត្រឡប់ទៅប្រទេសកាណាដាវិញ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Seungri អតីតសមាជិកក្រុម Big Bang នឹងដោះលែងពីពន្ធនាគារនៅចុងសប្ដាហ៍នេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


