Connect with us

ជីវិតកម្សាន្ដ

Taylor Swift អបអរអតីតមិត្តប្រុស ក្រោយឈ្នះពានរង្វាន់ Grammys

បានផុស

នៅ

Taylor Swift បានបង្ហាញការអបអរសាទរទៅកាន់តារាចម្រៀង Harry Styles ដែលជាអតីតមិត្តប្រុស​ បន្ទាប់ពីលោកបានទទួលពានរង្វាន់មួយ ធ្វើឲ្យទាក់ទាញការចាប់អារម្មណ៍នៅឯកម្មវិធីប្រគល់ពានរង្វាន់ Grammys ឆ្នាំ ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបែកបាក់ស្នេហាអស់រយៈពេល ១០ ឆ្នាំ តារាចម្រៀង Taylor Swift និង Harry Styles បានជួបគ្នាម្តងទៀតក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy ឆ្នាំ ២០២៣ កាលពីថ្ងៃទី ៥ ខែ កុម្ភៈ នៅក្នុងកម្មវិធីនោះ Taylor ក៏បានស្វាគមន៍ Harry អំឡុងពេលការសម្តែងរបស់តារាចម្រៀង Steve Lacy ដោយឱបគ្នាមុនពេលជជែកគ្នាខ្លី និងថែមទាំងដាក់ដៃលើស្មារបស់ Harry ក្នុងការបង្ហាញការគាំទ្រ ។

ជាពិសេសនៅពេលដែលអាល់ប៊ុម Harry’s House របស់ Harry បានឈ្នះពានរង្វាន់សម្រាប់អាល់ ប៊ុមចម្រៀងប៉ុបល្អបំផុត Taylor បានគាំទ្រនិងអបអរសាទរដោយតារាប៉ុបរូបនេះក៏ក្រោកឡើងរាំនៅពេលដែល Harry ឡើងលើឆាកដើម្បីទទួលពានរង្វាន់ ។

យ៉ាងណាមិញ Harry Styles បានណាត់ជួប Taylor Swift ក្នុងឆ្នាំ ២០១២ ប៉ុន្តែបានបែកបាក់គ្នានៅមួយឆ្នាំក្រោយមក និងនៅក្នុងឆ្នាំ ២០១៤ តារាចម្រៀង Taylor បានចេញបទចម្រៀង Out of the Woods ដែលនិយាយអំពីទំនាក់ទំនងស្នេហារយៈពេលខ្លីអ្នកទាំងពីរផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ម៉ូដសំលៀកបំពាក់ប្លែកៗ របស់តារាល្បីលើកម្រាលព្រំក្រហមក្នុងកម្មវិធី Grammy ២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម