ព័ត៌មានអន្ដរជាតិ
ឪពុកមិនព្រមទៅណា នៅអង្គុយកាន់ដៃកូនស្រី ដែលស្លាប់ក្រោមគំនរបាក់បែក
រូបថតដ៏គួរឲ្យសង្វេគពីតំបន់ Kahramanmaras ជិតចំណុចកណ្តាលនៃការរញ្ជួយដីក្នុងប្រទេសតួកគី បានបង្ហាញពីបុរសជាឪពុកឈ្មោះ Mesut Hancer កំពុងអង្គុយលើគំនរថ្មបាក់បែក កាន់ដៃកូនស្រីរបស់គាត់ដែលបានស្លាប់បាត់ទៅហើយ មិនព្រមលែង។

សពក្មេងស្រីឈ្មោះ Irmak អាយុ១៥ឆ្នាំ ដែលស្លាប់កាលពីថ្ងៃចន្ទទី០៦ខែកុម្ភៈ បានដេកនៅលើពូក ជាប់ក្រោមផ្ទាំងបេតុងដ៏ធំ។ មានតែដៃ និងផ្នែកដ៏តូចមួយនៃមុខរបស់នាងប៉ុណ្ណោះ ដែលអាចត្រូវបានគេមើលឃើញតាមរយៈចន្លោះដ៏តូចចង្អៀត ក្នុងបំណែកនៃផ្ទះរបស់ពួកគេ។

នៅលើគណនី Facebook របស់ Mesut ឪពុករូបនេះបានបង្ហោះនូវរូបភាពសប្បាយរីករាយជាច្រើន ជាមួយកូនស្រីក្នុងវ័យកុមារភាព។

អង្គការយូនីសេហ្វ បារម្ភថា ក្មេងស្រីម្នាក់នេះ អាចជាកុមារម្នាក់ក្នុងចំណោមកុមាររាប់ពាន់នាក់ដែលត្រូវបានសម្លាប់ក្នុងគ្រោះរញ្ជួយដីដ៏សាហាវ ដោយគិតត្រឹមព្រឹកថ្ងៃពុធទី០៨ខែកុម្ភៈ (ពេលវេលានៅកម្ពុជា) ចំនួនមនុស្សស្លាប់ក្នុងប្រទេសតួកគីនិងស៊ីរី បានកើនឡើងដល់ជាង ៧ ៨០០នាក់ហើយ។

ដោយឡែក WHO បានព្រមានកាលពីថ្ងៃចន្ទថា ចំនួនមនុស្សស្លាប់អាចឡើងដល់ ២ម៉ឺននាក់ ខណៈមនុស្ស២៣លាននាក់ រួមទាំងកុមារ ១.៤លាននាក់ផងដែរ អាចរងផលប៉ះពាល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅ តួកគី កើនដល់ជិត ៨ពាន់នាក់

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន