Connect with us

ព័ត៌មានជាតិ

ជើង​ហោះហើរ​ពីទី​​ក្រុង​ប៉េកាំង​ ​ចុះ​ចតលើក​ដំបូង​​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ

បានផុស

នៅ

កម្ពុជា​បានទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ ១២៥​ នាក់​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​ហោះ​ហើរ​ពីទីក្រុង​​ប៉េកាំង​មករាជធានី​​ភ្នំពេញ​ឡើង​វិញជា​​លើក​ទី១ ក្រោយ​រដ្ឋាភិបាល​ចិន​បើក​ឱ្យ​ប្រជាជន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​ឡើង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍បាន​ឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរចិន​ដែល​មក​កម្ពុជា​​មាន​ចំនួន ១២៥ នាក់ ​​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​អាកាស​ចរណ៍ Air China ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​រដ្ឋ​ចិន។

លោក ថោង ខុន បាន​បន្ត​ថា «បន្ទាប់​ពី​ការ​មក​ដល់​របស់​ភ្ញៀវទេសចរចិន​លើក​ដំបូង​នេះ យើង​នឹង​ប្រឹងប្រែង​ទាក់ទាញ​ភ្ញៀវទេសចរ ចិន​ឱ្យ​បាន​ពី ៨០ម៉ឺននាក់ទៅ ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ»។

លោក​ ថោង ខុន បាន​គូស​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ២០២៣ខាង​មុខ នឹង​មាន​ជើង​ហោះ​លើក​ដំបូង​ពី​គួនមីង​មក​សៀមរាប និង​ពី​សៀងហៃ​មក​សៀមរាប ដែល​នឹង​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Eastern (Charter Flights) ផង​ដែរ។

​លោក​រដ្ឋមន្ត្រី​មាន​សុទិដ្ឋិនិយម​ថា «ការ​ធ្វើ​ដំណើរ​ទេសចរ​ ចិន​មក​កម្ពុជា​នឹង​កើន​ឡើង​ជា​លំដាប់​ចាប់​ពី​ខែមីនា ឆ្នាំ​២០២៣​នេះ»។

ក្នុង​ខែ​មករា ឆ្នាំ២០២៣ កម្ពុជា​ទើប​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ៤០ ម៉ឺននាក់ ក្នុង​នោះ​មាន​ទេសចរ​ចិន​ប្រមាណ ២៥,០០០ នាក់​ដែរ ដែល​មាន​ការ​កើន​ឡើង៩០១% បើ​ធៀប​នឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុង​ខែ​មករា​នោះ​ដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប ១,៦៤៨ ជើង ក្នុងនោះ​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​ទទួលបាន ១,១៧៨ជើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម