កីឡា
ក្រសួងអប់រំ និងNOCC ប្រកាសទទួលសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាជាផ្លូវការ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ប្រកាសទទួលគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាអាណត្តិទី១ ឆ្នាំ២០២០- ២០២៤ ដើម្បីត្រៀមចូលរួមការប្រកួតកីឡា SEA GAMES 2021 និង SEA GAMES 2023 ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់អាណត្តិទី១គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាមានចំនួន៩រូប គឺលោក ហេង សុខន ជាប្រធាន លោក ម៉ិល កាដូ លោក ប៉ែន ស៊ីនេត អនុប្រធាន លោកស្រី កែ ច័ន្ទមុនី អគ្គលេខាធិការ លោក ផែង វណ្ណៈ អគ្គលេខាធិការរង លោក តែម សុខវឌ្ឍនា អគ្គហេរញ្ញឹក លោក ម៉ន សុខុន លោក ស៊ិន ចាន់វិច្ឆិកា និងលោក ជ្រា សុភ័ក្ត្រជាសមាជិក។

ប្រភេទកីឡាប្រដាល់ឃីកបុកស៊ីងនេះ គឺជាប្រភេទកីឡាមានប្រជាប្រិយភាពខ្លាំងគួរសមដោយសារតែការប្រកួតកីឡា SEA GAMES ២០១៧ និង២០១៩ កន្លងមក ធ្លាប់ទទួលមេ ដាយជាច្រើនគ្រឿងជូនប្រទេសជាតិ។ ចំពោះការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម និង SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក៏សង្ឃឹមទទួលបានមេ ដាយជាច្រើនដូចគ្នា៕
ដោយ ៖ វិសិទ្ធ


សូមចុចអាន ៖ Ramazanov ឡើងការពារខ្សែក្រវាត់ទល់ Capitan ខណៈ Aoki ប៉ះ Nakashima នៅ ONE: UNBREAKABLE
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


