ព័ត៌មានអន្ដរជាតិ
ប្រជាជននូវែលសេឡង់ជិត ២លាននាក់ កំពុងត្រៀមទប់ទល់ព្យុះដ៏ខ្លាំងក្លា នៅយប់នេះ
ប្រជាជនទីក្រុង Auckland ប្រមាណជិត ២លាននាក់នៃប្រទេសនូវែលសេឡង់ កំពុងត្រៀមខ្លួនទប់ទល់ឥទ្ធិពលខ្យល់ព្យុះដែលនឹងវាយប្រហារស្រុកភូមិរបស់ពួកគេ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ព្យុះស៊ីក្លូន Gabrielle ប្រភេទទី២ បានបោកបក់ទៅលើកោះ Norfolk កាលពីយប់ថ្ងៃសៅរ៍ ជាមួយនឹងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ហើយវានឹងបន្តវាយប្រហារខ្លាំងក្លាដល់ប្រទេសនូវែលសេឡង់ នៅយប់ថ្ងៃអាទិត្យនេះ។

លោក Georgina Griffith អ្នកនាំពាក្យរបស់ MetService ដែលជាអ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេស បាននិយាយថា ទីក្រុងដែលមានប្រជាជនចំនួន ១.៦លាននាក់ នឹងស្ថិតក្រោមស្ថានភាពអាកាសធាតុអាក្រក់បំផុត ដែលទីក្រុងទាំងមូលនឹងមានធ្លាក់ភ្លៀងយ៉ាងពេញទំហឹង បូករួមនឹងព្យុះខ្លាំងៗផងដែរ។

យ៉ាងណាក្ដី ពេលនេះព្យុះ និងភ្លៀងបាន និងកំពុងសាយភាយបណ្ដើរៗពីភាគខាងជើងរបស់ប្រទេស ជាមួយនឹងខ្យល់បោកបក់ក្នុងល្បឿន ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង នៅរសៀលថ្ងៃអាទិត្យ ហើយវានឹងបន្តក្នុងរយៈពេល ៣ថ្ងៃឯណោះ ដែលអាចនឹងបញ្ចប់នៅថ្ងៃអង្គារ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍នានាកំពុងប្រកាសការលុបចោលជើងហោះហើរ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ននៃទីក្រុង Auckland និយាយថា ខ្លួនកំពុងធ្វើការយ៉ាងមមាញឹកដើម្បីរៀបចំជម្រកសង្គ្រោះបន្ទាន់ចំនួន ២៦កន្លែង សម្រាប់ការមកដល់នៃព្យុះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ ប្រជាជនគុយវ៉ែត រៃអង្គាសប្រាក់ ៦៧លានដុល្លារ ជួយជនរងគ្រោះនៅ តួកគី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


