កីឡា
គួរឲ្យសរសើរ Thiago ជួយផ្សព្វផ្សាយ«គុនខ្មែរ»បានច្រើន
កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira បានដើរតួនាទីដ៏សំខាន់មួយក្នុងការជួយផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពខាងក្រៅឲ្យស្គាល់កីឡាអត្តសញ្ញាណជាតិរបស់កម្ពុជា។

កាលពីឆ្នាំ២០២២ Thiago Teixeira បានប្រកួតឈ្នះ ឡៅ ចន្ទ្រា ដោយពិន្ទុ។ បន្ទាប់មក រូបគេតែងតែចិញ្ចឹមចិត្តចង់ជួបជាមួយអ្នកលេងគុនខ្មែរ ធឿន ធារ៉ា ដែលកំពុងឡើងជើងខ្លាំង។ ជាពិសេស បន្ទាប់ពីកីឡាករកម្ពុជារូបនេះឈ្នះខ្សែក្រវាត់ Thai Fight កីឡាករប្រេស៊ីលរូបនេះតែងតែចង់ជួបប្រកួត។ ទីបំផុត រូបគេបានជួប ធារ៉ា តាមការគ្រោងទុក ហើយរូបគេបានប្រកាសក្តែងៗពីការផ្តួលអ្នកលេងគុនខ្មែរ។ យ៉ាងណា រូបគេបានចាញ់ក្នុងទឹកទី៥ បន្ទាប់ពីបែកធំដែលមិនអាចប្រកួតបាន។
ការពិតនៅលើសង្វៀន និងតាមបណ្តាញទំនាក់ទំនងសង្គម Thiago មានកាយវិការខុសគ្នាដាច់តែម្តង។ រូបគេបានបង្កើនការចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកទស្សនាមុនការប្រកួត ប៉ុន្តែនៅពេលប្រកួត រួបគេសុភាពរៀបរាបសារ និងគោរព សំពះឱនលំទោនគួរឲ្យគោរព។
ជារឿយៗ នៅលើបណ្តាញទំនាក់ទំនងសង្គម Thiago តែងតែតាមដាន់សកម្មភាពប្រដាល់គុនខ្មែរ និងសរសេរខ្លឹមជាបន្តបន្ទាប់ពីការចូលចិត្ត និងស្រឡាញ់គុនខ្មែរ។ ក្រៅពីការ Share និងនិយាយពីការស្រឡាញ់គុនខ្មែរ រូបគេក៏បានឆ្លើយឆ្លងជាមួយអ្នកគាំទ្រទៀតផង។

ជាក់ស្តែងរូបគេបានសរសេរឆ្លើយនឹងគណនី Facebook មួយថា ៖«តែងតែស្រឡាញ់កម្ពុជាជានិច្ច។ គុនខ្មែរត្រូវតែនាំទៅកាន់ពិភពលោក»។
ការប្រកួតរបស់ Thiago ជាមួយ ធឿន ធារ៉ា បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុតទាំងក្នុង និងក្រៅប្រទេស។ តាមការផ្សាយផ្ទាល់លើផេកមានអ្នកទស្សនារហូតដល់៣០០K ក្នុងនោះក៏មានអ្នកទស្សនានៅក្រៅប្រទេសច្រើនដែរ។ គេក៏សង្កេតឃើញថា មានកីឡាករប្រដាល់ថៃជាច្រើនបានទស្សនា ដូចជាកំពូលអ្នកប្រដាល់ថៃ Buakaw ជាដើម ដោយសាររូបគេធ្លាប់ប្រកួតនៅ Thai Fight ជាច្រើនលើក។

ចុងក្រោយបំផុតនេះ រូបគេបានសរសេរថា ៖«ស្រឡាញ់ក្រុមការងារគុនខ្មែរកម្ពុជាខ្លាំងណាស់។ វាពិតជាល្អដែលបានជួបដៃគូចាស់របស់ខ្ញុំ និងជាមិត្តភក្តិគឺកីឡាករ សេន ប៊ុនថេន»។
Thiago ធ្លាប់ប្រកួតប្រកួតជាមួយកីឡាករកម្ពុជាជាច្រើនរូបដូចជាធ្លាប់ប្រកួតជាមួយ សេន ប៊ុនថេន ៣ដង ក្នុងឈ្នះ១ដង ធ្លាប់ឈ្នះ ធន់ សុភា និងឈ្នះ ឡៅ ចន្ទ្រា ប៉ុន្តែប្រកួតចុងក្រោយចាញ់កីឡាករ ធឿន ធារ៉ា ហើយមុនពេលចេញទៅប្រទេសកំណើតវិញ រូបគេក៏បានធ្វើសកម្មភាពមនុស្សធម៌។

ប្រសិនបើសហព័ន្ធកីឡាគុនខ្មែរ និងសង្វៀនប្រដាល់គុនខ្មែរនាំយកកីឡាករបរទេសផ្សេងៗមកប្រកួតឲ្យបានច្រើន ហើយរៀបចំឲ្យកីឡាករបរទេសប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរ នោះពួកគាត់មានឈ្មោះជាជើងឯកគុនខ្មែរពិភពលោក ដូច្នេះពួកគេយកប្រើប្រាស់ខ្សែក្រវាត់គុនខ្មែរ ដោយផ្សព្វផ្សាយពាក្យ«គុនខ្មែរ»ទាំងមិនបាច់បង្ខំ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


