ជីវិតកម្សាន្ដ
Jimin សមាជិកក្រុម BTS ប្រកាសចេញអាល់ប៊ុម ទោលដំបូងនៅខែក្រោយ
ទីបំផុត Jimin សមាជិកក្រុម BTS ប្រកាសគ្រោងនឹងចេញអាល់ប៊ុមទោលដំបូងនៅខែ មីនា ទៅកាន់អ្នកគាំទ្រ បន្ទាប់ពីបញ្ចាប់ការសហការណ៍គ្នាក្នុងបទចម្រៀងថ្មី “Vibe” របស់ Taeyang នៃ សមាជិកក្រុម big bang ។

កាលពីថ្ងៃទី ១០ ខែកុម្ភៈ Jimin បានសន្ទនាជាមួយអ្នកគាំទ្រអំឡុងពេលនៃការផ្សាយបន្តផ្ទាល់នៅលើវេទិកា Weverse ថាអាល់ប៊ុមទោលដំបូងរបស់លោក កំពុងត្រៀមចេញអាល់ប៊ុមថ្មីនៅខែ មីនា ខាងមុខនេះ។ Jimin បាននិយាយថា”ខ្ញុំគិតថាអាល់ប៊ុមដែលខ្ញុំកំពុងដំណើរនឹងការផលិត នឹងចេញនៅអំឡុងខែមីនា បច្ចុប្បន្នខ្ញុំកំពុងរៀបចំរឿងជាច្រើនដែលខ្ញុំអាចធ្វើបានរួមគ្នាជាមួយអ្នកនៅពេលនោះ។

Jimin បានបន្តថា “ខ្ញុំកំពុងរៀបចំ រឿងខុសៗគ្នាជាច្រើន ហើយខ្ញុំគិតថាអ្នកអាចទន្ទឹងរង់ចាំរឿង ទាំងនេះដោយភាពស្ងប់ស្ងាត់»។ ជាពិសេស Jimin បានបន្ថែមទៀត “អ្នកទាំងអស់គ្នាបានរង់ចាំជាយូរមកហើយ” ដូច្នេះហើយបានជាខ្ញុំចង់ធ្វើការ ប្រកាសនេះមុនពេលដែលវាត្រូវបានគេផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ។

ជាមួយគ្នានេះ ដូចការរំពឹងទុក អាល់ប៊ុមទោលដំបូងរបស់ Jimin នឹងបំបែកកំណត់ត្រាជាច្រើននៅពេលដែលលោកគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកដ៏ពេញនិយមបំផុតនៅក្នុងក្រុមចម្រៀង BTS ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ហ្វេនភ្ញាក់ផ្អើលក្រោយឃើញ Lisa លេងស្ទីលសិចស៊ីក្នុងកម្មវិធីរបស់ប្រេន Celine
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


