សន្តិសុខសង្គម
អគ្គស្នងការនគរបាលជាតិ ជំរុញដល់កងកម្លាំងទាំងអស់អនុវត្តតួនាទីប្រកដោយការទទួលខុសត្រូវខ្ពស់
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំរុញដល់កងកម្លាំងទាំងអស់បង្កើនការយកចិត្តទុកដាក់លើការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភារកិច្ចប្រកបដោយភាពស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ពិសេសឆ្លើយតបកិច្ចអន្តរាគមន៍ទាន់ពេលវេលានៅតាមមូលដ្ឋាន។

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នងការនគរបាលខេត្តកំពង់ធំ ធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលថ្មីៗ ចំនួន២០បន្ថែមទៀត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល ជាតិជំរុញដល់កងកម្លាំងទាំងអស់យកចិត្តទុកដាក់លើការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភារកិច្ចប្រកបដោយភាពស្មោះត្រង់ចំពោះប្រជាពលរដ្ឋ និងឆ្លើយតបអន្តរាគមន៍ទាន់ពេលវេលានៅតាមមូលដ្ឋាន។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បន្តថា កម្លាំងនគរបាលទាំងអស់ត្រូវមានការប្រុងប្រយ័ត្នកុំបង្កើតឱ្យមានកំហុសឱ្យសោះ ដើម្បីចៀសឲ្យផុតពីការដាក់វិន័យរបស់ថ្នាក់លើ។ កន្លងមក មានកម្លាំងនគរបាលមួយចំនួនតូចបានអនុវត្តតួនាទីឲ្យមានកំហុសត្រូវបានបណ្តាញព័ត៌មានសង្គមរិះគន់ ក្នុងគោលបំណងស្ថាបនា និងត្រូវបានថ្នាក់លើដាក់វិន័យតាមបទបញ្ជារផងដែរ។ ទន្ទឹមនោះ ក្នុងកិច្ចការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ មន្រ្តីនគរបាល បាន និងកំពុងអនុវត្តនូវតួនាទីផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដល់មូលដ្ឋាននានាឱ្យចំគោលដៅស៊ីជម្រៅ ទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ។

បន្ថែមពីនេះទៀតនោះ មន្រ្តីនគរបាលទាំងអស់ ជាពិសេសនាយកប៉ុស្តិ៍ ត្រូវសហការគ្នាអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកដើម្បីធ្វើឱ្យអង្គភាពរបស់ខ្លួនមានការរីកចម្រើន ចេះជួយការពារប្រជាពលរដ្ឋរាល់ ការលំបាកសុខទុក្ខរបស់គាត់ ត្រូវបន្តចុះតាមដានជាប្រចាំនៅតាមភូមិ ឃុំចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ គ្រោះធម្មជាតិ និងបទល្មើសផ្សេងៗ ជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ដល់ប្រជាពលរដ្ឋដែលនៅក្នុងតំបន់ និងលើកទឹកចិត្តនូវអ្វីដែលគាត់ខិតខំប្រឹងប្រែង។ ឯកឧត្តម ជំរុញដល់មន្រ្តីនគរបាលទាំងអស់ ត្រូវមានការទទួលខុសត្រូវក្នុងការអនុវត្តតាមតួនាទី និងភារកិច្ចប្រកប ដោយភាពស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ពិសេសឆ្លើយតបធ្វើអន្តរាគមន៍ទាន់ពេលវេលា នៅតាមមូលដ្ឋាន រៀងៗខ្លួន។

ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អបអរសាទរចំពោះ ការខិតខំប្រឹងប្រែងរបស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ព្រមទាំងកងកម្លាំងទាំងអស់ដែល បានខិតខំកសាងនូវសមិទ្ធិផលជាច្រើន ជាពិសេសសូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួម ឧបត្ថម្ភទាំងថវិកា និងសម្ភារៈដែលសរុបនៅក្នុងការចំណាយទាំងអស់រហូតដល់ជាង ៦៦ម៉ឺនដុលា្ល ដោយមិនប្រើប្រាស់ថវិកាជាតិ៕
អត្ថបទ៖ ឈាង មករា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី