ជីវិតកម្សាន្ដ
ម្សិលមិញ Min បង្ហាញខ្លួនមិត្តប្រុសផ្លូវការ តែនៅតែជាអាថ៌កំបាំង
ក្រោយនៅលីវគ្មានគូគាប់ទ្រនាប់ចិត្តមកជាយូរឆ្នាំ តារាសម្ដែងស្រី Min Pechaya បានប្រកាសពីទំនាក់ទំនងជាមួយបុរសអាថ៌កំបាំងម្នាក់ជាផ្លូវការ ប៉ុន្តែមិនបានបង្ហាញអត្តសញ្ញាណថាជានរណាឡើយ។ ដែលនេះជាមន្ទិលសម្រាប់អ្នកគាំទ្រនាងជាខ្លាំង។

ដោយសារកាលពីម្សិលមិញនេះ គឺជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់ តារាសម្ដែងប្រចាំប៉ុស្តិ៍លេខ៣ Min Peachya បានបង្ហោះរូបផ្កាកុលាបពណ៌ទឹកក្រូចមួយបាច់យ៉ាងធំលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនព្រមជាមួយនឹងសំណេរដ៏ផ្អែមល្ហែមនិងខ្លីៗថា “ឆ្នាំនេះខ្ញុំមានផ្កា”។ យ៉ាងណាមិញរូបប៉ុន្មានសន្លឹករបស់ Min បានក្លាយជាប្រស្នាសម្រាប់ហ្វេនចូលមកទស្សទាយថាបុរសនៅលាក់ខ្លួនក្រោយបាច់ផ្កាកុលាបជានរណា ខណៈអ្នកខ្លះបានព្យាយាមពង្រីកទាំងដៃ និងសក់ដែលនឹងស្រដៀងនឹងមនុស្សប្រុសដែលពួកគេធ្លាប់ស្គាល់។

ទោះយ៉ាងណា មុនថ្ងៃនៃក្ដីស្រលាញ់មកដល់ Min Peachaya ធ្លាប់បានបង្ហើបថា ថ្ងៃនៃសេចក្ដីស្រលាញ់ខាងមុខ នាងនឹងបង្ហាញមុខគូស្នេហ៍ ខណៈពេលនោះអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងចូលទៅបញ្ចេញមតិនៅលើគណនីរបស់នាងយ៉ាងភ្លូកទឹកភ្លូកដីថែមទៀត៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីរឿង “ស្រមោលពិសស្នេហ៍” បង្ហោះសារក្រើនរម្លឹក កុំងប់ងុលនឹងការបង់រម្លស់ពេក
ចុចអាន៖បាក់ទឹកចិត្តរឿងស្នេហា ៣ ឆ្នាំ Chippy ទើបហ៊ានបង្ហោះរូបគូស្នេហ៍ថ្មីក្នុងថ្ងៃ Valentine
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


