ជីវិតកម្សាន្ដ
បាក់ទឹកចិត្តរឿងស្នេហា ៣ ឆ្នាំ Chippy ទើបហ៊ានបង្ហោះរូបគូស្នេហ៍ថ្មីក្នុងថ្ងៃ Valentine
តារាសម្ដែង Chippy Sirin បានបង្ហោះរូបភាពផ្អែមល្ហែមក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ជាមួយបុរសពិសេសនិងអាថ៌កំបាំង ប៉ុន្តែនាងមិនបានបើកមុខឲ្យឃើញពីគូស្នេហ៍ថ្មីថ្មោងដែលថតកៀកគ្នាសូម្បីតែបន្តិចណា។

តាមរយៈរូបភាពនោះដែរតួឯកស្រីរឿង “ផ្កាយលាក់ស្នេហ៍”បានសរសេរសំណេរយ៉ាងផ្អែមល្ហែមថា “This valentines and last valentine’s, still love and the same person” ទៅកាន់អ្នកម្ខាងទៀតដែលដៃកំពុងតែកាន់បាច់ផ្កាមួយយ៉ាងធំ ។ ទោះយ៉ាងណា ការបង្ហោះរូបភាពជូនពររបស់ Chippy នាងមិនបានបង្ហោះដោយបង្ហាញជាសាធារណៈដូចគូស្នេហ៍មុនៗទៀតឡើយ។

យ៉ាងណាមិញ នេះក៏បង្ហាញថាថ្ងៃបុណ្យនៃក្តីស្រលាញ់ឆ្នាំនេះ Chippy មិនឯកាដូចមុននោះទេ ព្រោះនាងបានបង្ហោះរូបភាពក្ដីស្រលាញ់បញ្ចាក់ថាបុរសនោះគឺជាគូស្នេហ៍ថ្មីរបស់នាង។ អ្នកគាំទ្រជាច្រើន ក៏បានចូលទៅបញ្ចេញមតិអបអរថ្ងៃកំណើត ស្របពេលដែលហ្វេនរបស់នាងមួយចំនួនបានជូនពរឲ្យនាងជួបគូស្នេហ៍ពិតក្នុងជីវិត ខណៈខ្លះទៀតចង់ដឹងមុខមាត់ពិតខាងប្រុសជាខ្លាំង។

សូមជម្រាបដែរថា Chippy ធ្លាប់លាតត្រដាងដល់រឿងព្យុះភ្លៀងដែលមនុស្សជាច្រើនមិនធ្លាប់ដឹង ពីការធ្លាក់ទឹកចិត្តដល់ទៅ៣ឆ្នាំចំពោះអតីតស្នេហា ហើយធ្លាប់ធាត់រហូតមានមនុស្សចោទនាងថាមានផ្ទៃពោះថែមទៀត៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីរឿង “ផ្កាយលាក់ស្នេហ៍” លាតត្រដាងស្នេហាដ៏ឈឺចាប់ រហូតក្លាយជាមនុស្សបាក់ទឹកចិត្ត
ចុចអាន៖កម្រឃើញ! Bella បញ្ចេញរូបសិចស៊ីមួយសន្លឹក ក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


