KPT+
ស្ត្រីអាចមានហានិភ័យនៃជំងឺសរសៃឈាមបេះដូង អំឡុងពេលមានផ្ទៃពោះ
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺបេះដូងបានបញ្ចាក់ថា មូលហេតុចម្បងនៃការស្លាប់ក្នុងចំណោមស្ត្រីនៅក្នុងសហរដ្ឋអាមេរិក ហើយមានចំនួនមួយភាគប្រាំនៃការស្លាប់ទាំងអស់ ក្នុងចំណោមស្ត្រីមានផ្ទៃពោះ។ អ្នកជំនាញនិយាយថា ការប្រែប្រួលនៃសុខភាពស្ត្រីមានផ្ទៃពោះជារឿយៗត្រូវបានកត់សម្គាល់ និងតាមដានយ៉ាងយកចិត្តទុកដាក់អំឡុងពេលមានផ្ទៃពោះ។

ទោះជាយ៉ាងណាក៏ដោយ សុខភាពសរសៃឈាមបេះដូងចំពោះស្ត្រីក្រោយសម្រាលបានទទួលការយកចិត្តទុកដាក់តិចតួចបំផុត។ ប្រសិនបើក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ស្ត្រីមានជំងឺ ដូចជាជំងឺទឹកនោមផ្អែមពេលមានគភ៌ និងមុនពេលកើតជំងឺបេះដូង ហានិភ័យនៃជំងឺបេះដូងចំពោះ ស្ត្រីក្រុមនេះក្រោយពេលសម្រាលកូននឹងកើនឡើងខ្ពស់ជាងធម្មតា។

នេះគឺដោយសារតែការផ្លាស់ប្តូរនៅក្នុងរាងកាយអំឡុងពេលមានផ្ទៃពោះអាចនាំឱ្យ myocardial ischemia បណ្តាល ឱ្យមានរោគសញ្ញាជាច្រើនដូចជាការគាំងបេះដូង ដោយសារតែការរួមតូចឬមិនដំណើរការនៃសរសៃឈាមកាត់បន្ថយលំហូរឈាម និងអុកស៊ីសែនទៅកាន់បេះដូងដែលជាការគំរាមកំហែងដល់អាយុជីវិត។

អ្នកជំនាញបានបញ្ចាក់ទៀតថា “ជំងឺសរសៃឈាមបេះដូងចំពោះស្ត្រីមានផ្ទៃពោះ គឺជាមូលហេតុចម្បងនៃការស្លាប់របស់ម្តាយអំឡុងពេល និងក្រោយពេលសម្រាល។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ត្រីមានផ្ទៃពោះបានពិនិត្យរកមើលក្នុងអំឡុងពេលមានផ្ទៃពោះ និងធ្វើបានល្អក្នុងការព្យាបាលជំងឺទឹកនោមផ្អែម នោះទើបអាចកំណត់ទាំងស្រុងនូវជំងឺសរសៃឈាមបេះដូងបាន” ។

តាមពិតទៅមនុស្សយើងភាគច្រើនគ្រាន់តែចាប់អារម្មណ៍លើការការពារសុខភាពស្ត្រីអំឡុងពេលមានផ្ទៃពោះ ដោយគ្រាន់តែពិនិត្យផ្ទៃពោះធម្មតាៗប៉ុណ្ណោះ ខណៈស្ត្រីមានផ្ទៃពោះនៅតែអាចទទួលរងនូវជំងឺសរសៃឈាមបេះដូង ក្រោយពេលសម្រាលកូនរួច ប្រសិនបើពួកគេធ្វេសប្រហែស។ ដូច្នេះហើយ ការតាមដាននិងថែរក្សាសុខភាពស្ត្រី មុនពេល និងក្រោយពេលសម្រាលកូន គឺមានសារៈសំខាន់ខ្លាំងណាស់៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


