ជីវិតកម្សាន្ដ
ទស្សនិកជនរិះគន់ទង្វើរបស់ Harry Styles ផឹកស្រាក្នុងស្បែកជើង
ក្នុងពេលសម្តែងការប្រគំតន្រ្តីក្នុងប្រទេសអូស្ត្រាលីកាលពីល្ងាចថ្ងៃទី ២០ ខែកុម្ភៈ តារាចម្រៀង Harry Styles បានចាក់ស្រាចូលស្បែកជើងរបស់លោក ហើយបានផឹកវានៅលើឆាកដែលធ្វើឲ្យទស្សនិកជនរិះគន់ទង្វើមួយនេះ ។
កាលពីថ្ងៃទី ២០ ខែ កុម្ភៈ គេហទំព័រ Pagesix បានរាយការណ៍ថាតារាចម្រៀង Harry Styles ទើបតែបានសម្តែងនៅទីក្រុង Perth ប្រទេសអូស្ត្រាលី ដោយតារាចម្រៀងប្រុសផឹកទឹកពាក់ស្បែកជើងលើឆាក។ វីដេអូដែលថតដោយអ្នកគាំទ្រ បង្ហាញពីអតីតសមាជិក One Direction បានយកស្បែកជើង Adidas ចាក់ជាតិអាល់កុលចូលបន្ទាប់មកផឹកនៅមុខហ្វូងអ្នកគាំទ្រ។
ជាមួយគ្នានោះ Harry និយាយបែបកំប្លែងទៅកាន់អ្នកគាំទ្រថា “នេះគឺជាប្រពៃណីដ៏គួរឱ្យខ្លាចបំផុត មួយដែលខ្ញុំធ្លាប់ដឹង ហើយខ្ញុំមានអារម្មណ៍ដូចជាមនុស្សផ្សេង ខ្ញុំខ្មាស់គេ ក៏ដូចជាខ្មាស់ខ្លួនឯង”។ ភ្លាមៗវីដេអូនេះត្រូវបានគេផ្សព្វផ្សាយសកម្ម ភាពរបស់តារាចម្រៀងប្រុសរូបនេះត្រូវបានអ្នកទស្សនាជាច្រើនរិះគន់។ ក្នុងនោះក៏មានមតិមួយចំនួនបានបញ្ចេញថា “ផឹកទឹកក្នុងស្បែកជើងបែកញើស? និងអ្នកខ្លះទៀតបាននិយាយថា គួរឲ្យសង្វេគណាស់» «ហេតុអ្វីបានជាទស្សនិកជន លើកសរសើរបែបនេះ ខ្ញុំមានអារម្មណ៍ចង់ក្អួត» ។
ទោះយ៉ាងណាក៏ដោយ ក៏មានមតិគាំទ្រចំពោះ Harry Styles ផងដែរ ពួកគេជឿថាការផឹកស្រានៅក្នុងស្បែកជើង គឺជាទង្វើដ៏ពេញនិយមមួយនៅក្នុងប្រទេសអូស្ត្រាលី ដែលទង្វើនេះមានអត្ថន័យនាំសំណាងល្អក្នុងជីវិត ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Rihanna សារភាពថាមានសម្ពាធខ្លាំង អំឡុងពេលសម្រាលកូនដំបូង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស