ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ ព្រមានថា កុំមើលស្រាលកម្លាំងរុស្ស៊ី ឲ្យសោះ! (មានវីដេអូ)
ស្របពេលជម្លោះក្នុងប្រទេសអ៊ុយក្រែនក្លាយជា “សង្រ្គាមនៃការបំផ្លាញគ្នាទៅវិញទៅមក” នោះ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានព្រមានថា ប្រទេសលោកខាងលិចមិនគួរមើលស្រាល កម្លាំងរបស់រុស្ស៊ីបានឡើយ។ លោក Stoltenberg អះអាងថា ប្លុកលោកខាងលិចកំពុងបង្កើនការផលិតគ្រាប់ ប៉ុន្តែមិនអាចកំណត់គោលដៅចុងក្រោយរបស់ខ្លួននៅអ៊ុយក្រែនបានទេ។
ថ្លែងប្រាប់លោកស្រី Christine Amanpour របស់ទូរទស្សន៍ CNN ក្នុងសន្និសីទសន្តិសុខទីក្រុង Munich កាលពីចុងសប្តាហ៍មុន, លោក Stoltenberg និយាយថា រហូតមកដល់ពេលនេះ រុស្ស៊ីអាចនាំយកគ្រាប់រំសេវ និងកម្លាំងមនុស្សទៅកាន់សមរភូមិជួរមុខច្រើនជាងអ៊ុយក្រែន។
លោកបន្តថា “ការប្រើប្រាស់អាវុធរបស់អ៊ុយក្រែនគឺខ្ពស់ជាងផលិតកម្មសរុបរបស់ណាតូ។ ស្ថានភាពនេះមិនអាចបន្តបានឡើយ”។
លោកបានប្រាប់លោកស្រី Amanpour ថា “រហូតមកដល់ពេលនេះ ស្តុកគ្រាប់របស់យើងកាន់តែខើចហើយ ប៉ុន្តែនៅដំណាក់កាលខ្លះ យើងត្រូវការផលិតគ្រាប់រំសេវបន្ថែមទៀត”។
ទោះបីជាអ៊ុយក្រែនទទួលបានអាវុធពីលោកខាងលិចមានតម្លៃរាប់សិបលានដុល្លារ រួមទាំងគ្រាប់កាំភ្លើងធំជិត ១.៥លានគ្រាប់ពីសហរដ្ឋអាមេរិកក៏ដោយ ក៏រុស្ស៊ីនៅតែមានកម្លាំងប្រយុទ្ធ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនកាលពីខែកុម្ភៈឆ្នាំមុន។
បើយោងតាមការវាយតម្លៃរបស់លោកខាងលិច, ភាគីអ៊ុយក្រែន បច្ចុប្បន្នកំពុងបាញ់កាំភ្លើងធំចន្លោះពី ៥០០០ ទៅ ៦០០០គ្រាប់ក្នុងមួយថ្ងៃ ខណៈការប៉ាន់ប្រមាណនៃការបាញ់របស់រុស្ស៊ីបានប្រែប្រួលយ៉ាងខ្លាំងពោលគឺចន្លោះពី ៥០០០ទៅ ៦០០០០គ្រាប់ក្នុងមួយថ្ងៃ។
ស្របពេលជាមួយគ្នានោះ លោក Stoltenberg បានអំពាវនាវម្តងហើយម្តងទៀតឲ្យសមាជិកណាតូ បង្កើនការផលិតគ្រាប់រំសេវរបស់ពួកគេ ដើម្បីបំពេញតម្រូវការ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ណាតូ គ្រោងស្នើ ឲ្យប្រទេស ជាសមាជិក ពង្រីក ឃ្លាំង អាវុធ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន