Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងចំនួនអ្នកឆ្លង និងស្លាប់សរុប បណ្ដាលមកពីជំងឺផ្ដាសាយបក្សី H5N1 លើពិភពលោក

បានផុស

នៅ

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា បច្ចុប្បន្នជំងឺផ្ដាសាយបក្សី H5N1 បានរីករាលដាលដល់ប្រទេស និងដែនដីលើពិភពលោកសរុបចំនួន ២១ ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បានរាយការណ៍ថា គិតពីឆ្នាំ ២០០៣ ដល់ត្រឹមចុងខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ពិភពលោកមានករណីឆ្លងជំងឺផ្ដាសាយបក្សី H5N1 សរុបចំនួន ៨៧៣ ករណី និងមានអ្នកស្លាប់ចំនួន ៤៥៨ នាក់ ខណៈកាលពីពេលថ្មីៗនេះ ក៏មានអ្នកស្លាប់ ១ ករណីផងដែរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

កុមារីម្នាក់អាយុ ១១ ឆ្នាំរស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតដោយសារឆ្លងជំងឺផ្ដាសាយបក្សី H5N1 ដោយសង្ស័យឆ្លងមកពីសត្វព្រៃ ខណៈឪពុករបស់កុមារីដែលស្លាប់នោះ ក៏បានរកឃើញវិជ្ជមានជំងឺមួយនេះផងដែរ ។

ចំពោះរោគសញ្ញានៃជំងឺផ្ដាសាយបក្សី H5N1 នេះវិញមានដូចជា៖

  • គ្រុនក្តៅលើស ៣៨ អង្សាសេ
  • ក្អក
  • ឈឺសាច់ដុំ
  • សំឡេងស្អក
  • ឈឺ​ក
  • ពិបាកក្នុងខ្លួន
  • អស់កម្លាំង
  • ឈឺពោះ ជួនកាលមានរាក
  • ចង្អោរ
  • ក្អួត
  • ឈឺពោះ
  • ឈឺ​ទ្រូង
  • ស្ថានភាពផ្លូវចិត្តផ្លាស់ប្តូរ
  • ប្រកាច់

គួរបញ្ជាក់ថា មនុស្សមួយចំនួនដែលមានជំងឺផ្តាសាយបក្សី H5N1 ក៏អាចវិវត្តទៅជាបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរផងដែរ ដោយក្នុងរួមទាំងបញ្ហារលាកសួត និងថប់ដង្ហើមជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ WHO

ចុចអាន ៖ តាមដាន! ទាំងនេះជារោគសញ្ញាជំងឺផ្តាសាយបក្សី H5N1

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម