Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ទទួលស្គាល់ថា ខ្លួនពិបាកតាមដានសព្វាវុធ ដែលបញ្ជូនទៅអ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

របាយការណ៍សម្ងាត់មួយមួយកាលពីឆ្នាំមុនបានរកឃើញថា មន្ទីរបញ្ចកោណ មិនអាចទទួលបានព័ត៌មានលើសព្វាវុធតម្លៃរាប់សិបពាន់លានដុល្លារ ដែលបញ្ជូនទៅអ៊ុយក្រែនបានទេ។ ព័ត៌មានលម្អិតនៃរបាយការណ៍នេះ ត្រូវបានបង្ហាញដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ក្នុងអំឡុងពេលសវនាការកាលពីថ្ងៃអង្គារទី២៨ខែកុម្ភៈ។

ថ្លែងក្នុងសវនាការនៃគណៈកម្មាធិការសេវាប្រដាប់អាវុធរបស់សភា នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ អគ្គអធិការកិច្ចមន្ទីរបញ្ចកោណលោក Robert Storch បានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានបែងចែកជំនួយក្នុងទំហំទឹកប្រាក់ ១១៣ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីជម្លោះនៅទីនោះចាប់ផ្តើមកាលពីខែកុម្ភៈ ដោយប្រហែល ៦០% នៃជំនួយនោះ ត្រូវបានផ្តល់ទៅឲ្យយោធារបស់ទីក្រុងកៀវ។

លោក Storch ត្រូវបានគេប្រគល់ភារកិច្ចដើម្បីធានាថា ជំនួយនេះត្រូវបានគណនានិងមិនបាត់បង់ទៅដោយខ្ជះខ្ជាយ ក្លែងបន្លំ ឬរំលោភបំពាន ហើយលោកបានបដិសេធនិយាយថាតើក្រុមរបស់លោកបានជួបប្រទះអំពើពុករលួយឬក៏អត់នៅក្នុងប្រទេសអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ តំណាងរាស្រ្តគណបក្សសាធារណរដ្ឋ លោក Mike Johnson បានបញ្ជាក់ថា របាយការណ៍ពីការិយាល័យរបស់ Storch កាលពីខែតុលាឆ្នាំមុន បានរកឃើញថា មន្ទីរបញ្ចកោណមិនអាចអនុវត្តការត្រួតពិនិត្យការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនស្របតាមគោលនយោបាយរបស់ខ្លួនបានទេ។

ការត្រួតពិនិត្យការចែកចាយអាវុធបែបនេះ ត្រូវបានគ្រប់គ្រងដោយច្បាប់ត្រួតពិនិត្យការនាំចេញសព្វាវុធឆ្នាំ១៩៩៦។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានអះអាងកាលពីខែមករាថា រដ្ឋបាលលោក Biden មិនបានឃើញសញ្ញាណាមួយដែលថាជំនួយយោធា ឬជំនួយសេដ្ឋកិច្ច បានធ្លាក់ចូលទៅក្នុងអំពើពុករលួយគ្រប់ប្រភេទនៅក្នុងប្រទេសអ៊ុយក្រែនឡើយ។ យ៉ាងណាក្តី ឯកសារចុងក្រោយនេះ ហាក់ដូចជាចង់បង្ហាញថា អាវុធជាញឹកញាប់បានបាត់នៅពេលចែកចាយ។

របាយការណ៍ឆ្នាំមុន ដែលគាំទ្រដោយអង្គការលើកលែងទោសអន្តរជាតិ បានអះអាងថា អាវុធរបស់លោកខាងលិចតិចជាង ៣០% ប៉ុណ្ណោះ ដែលបានទៅដល់សមរភូមិជួរមុខអ៊ុយក្រែន។ មន្ត្រីអាមេរិក និងកាណាដាបានសារភាពនៅពេលនោះថា ពួកគេមិនដឹងថាអាវុធទាំងនោះភាគច្រើនធ្លាយទៅដល់ទីណានោះទេ៕

សូមទស្សនាវីដេអូ៖ 

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ទីក្រុងមូស្គូចោទអាមេរិក ថា កំពុងរៀបចំប្រើសារធាតុគីមីពុល នៅអ៊ុយក្រែន ដើម្បីទម្លាក់កំហុសដាក់រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២៣ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម