ព័ត៌មានអន្ដរជាតិ
អាមេរិក ចង់គិតលុយពីអ៊ុយក្រែន សម្រាប់សព្វាវុធដែលបញ្ជូនទៅ
ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខអន្តរជាតិ លោកស្រី Celeste Wallander បានប្រាប់សភាកាលពីថ្ងៃពុធទី០១ខែមីនាថា អ៊ុយក្រែន គួរតែចំណាយប្រាក់សម្រាប់អាវុធមួយចំនួនដែលខ្លួនទទួលបានពីអ្នកគាំទ្រលោកខាងលិច។

ស្របពេលជាមួយគ្នានោះ តំណាងរាស្រ្តគណបក្សសាធារណរដ្ឋរដ្ឋកាលីហ្វ័រញ៉ា លោក Michael Garcia បាននិយាយក្នុងសវនាការរបស់គណៈកម្មាធិការសភាថា វានឹងមានសារសំខាន់សម្រាប់សហរដ្ឋអាមេរិក ក្នុងការផ្តួចផ្តើមការលក់គ្រឿងសឹកបរទេសទៅឲ្យអ៊ុយក្រែន ជាជាងការផ្តល់សព្វាវុធដល់ទីក្រុងកៀវដោយឥតគិតថ្លៃ។ លោកអះអាងថា ការធ្វើបែបនេះនឹងក្លាយជាដំណើរដ៏វែងឆ្ងាយជាមួយអ្នកបង់ពន្ធអាមេរិក។
ងាកទៅលោកស្រី Wallander ឯណោះវិញ លោកស្រីបានលើកឡើងថា ថ្វីបើអ៊ុយក្រែន ពិតជាបានទិញអាវុធខ្លះដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែពួកគេមិនបានទិញសព្វាវុធក្នុងទំហំធំណាមួយពីក្រុមហ៊ុនអាមេរិកទេ។

លោកស្រីនិយាយថា “ពេលនេះ ពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងកញ្ចប់ថវិការបស់ពួកគេឡើយ ប៉ុន្តែវាជាចំណុចល្អមួយដែលយើងត្រូវផ្លាស់ប្តូរពួកគេ ដើម្បីចាប់ផ្តើមផែនការចំណាយលើវិស័យការពារជាតិរបស់ពួកគេ ក៏ដូចជាអ្វីៗផ្សេងទៀតដែលយើងនឹងធ្វើដើម្បីគាំទ្រពួកគេ”។
គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះជម្លោះនៅអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុនមក សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយសន្តិសុខជាង៣១.៧ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ទីក្រុងកៀវ រួមទាំងរថក្រោះ M1 Abrams, កាំភ្លើងធំ និងប្រព័ន្ធប្រឆាំងយន្តហោះរាប់ពាន់គ្រឿងផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានព្រមានម្តងហើយម្តងទៀតថា ការបញ្ជូនអាវុធទៅអ៊ុយក្រែននឹងអូសបន្លាយជម្លោះឲ្យកាន់តែយូរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ទទួលស្គាល់ថា ខ្លួនពិបាកតាមដានសព្វាវុធ ដែលបញ្ជូនទៅអ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ