ជីវិតកម្សាន្ដ
វីរៈ និច្ច បញ្ជាក់ភេទកូនក្នុងផ្ទៃ ខណៈកៀកថ្ងៃសម្រាល
តារាចម្រៀងវ័យក្មេងអ្នកនាង វីរៈ និច្ច បន្ទាប់ពីដឹកដៃស្វាមីចូលរោងការតាមប្រពៃណីកាលពីអំឡុងខែតុលា ឆ្នាំ ២០២១ បានរយៈពេលខ្លី នាងក៏ប្រកាសដំណឹងដ៏រំភើប និងសប្បាយចិត្ត ក្រោយពេលដឹងថា ខ្លួនមានផ្ទៃពោះ(កូនភ្លោះ)ជាង ១ ខែ។

អំឡុងកាលណោះក្រោយពេលប្រកាសដំណឹងនោះមិនទាន់បានប៉ុន្មានផង ស្រាប់តែតារាចម្រៀងអ្នកនាង វីរៈ និច្ច បានទម្លាយជាថ្មីនូវព័ត៌មានដ៏តក់ស្លុត និងរន្ធត់ចិត្តខ្លាំង គឺកូនក្នុងផ្ទៃរបស់នាងដែលភ្លោះនោះមិនបាននៅជាមួយនាងទៀតឡើយ ពោលគឺខូចបាត់ទៅហើយ។ ប៉ុន្តែទោះបីយ៉ាងណាពេលនេះ វីរៈ និច្ច កំពុងពពោះកូនទី ២ នៅក្នុងផ្ទៃដោយមានសុខភាពល្អ។

គិតរហូតមកដល់ពេលនេះ វីរៈ និច្ច កំពុងពពោះបានរយៈពេល ៧ ខែហើយ ខណៈសម្រស់របស់នាងនៅតែស្រស់ស្អាតដដែល។ ថ្មីៗនេះដែរ អ្នកនាង វីរៈ និច្ច បានបង្ហោះរូបថតជាច្រើនសន្លឹកលើបណ្ដាញសង្គមដោយបង្ហាញសម្រស់ក្បាលពោះឡើងខ្ទាត ហើយពោលពាក្យថា «ក្ដីសុខម៉ាក់ៗនៅផ្ទះ»។ បន្ថែមលើនេះ វីរៈ និច្ច ប្រាប់ថា «អូនបាន ៧ ខែហើយអ៊ំៗពូមីង»។

បន្ទាប់ពីឃើញការបង្ហោះរបស់តារាចម្រៀង វីរៈ និច្ច ខាងលើនេះ ក៏មានសំនួរជាច្រើនបានសួរនាំនាងចង់ដឹងពីពេលវេលាសម្រាល និងភេទកូនក្នុងផ្ទៃរបស់តារាស្រីរូបនេះថា ជាប្រុស ឬស្រី?។ សំនួរនេះត្រូវបាន វីរៈ និច្ច ឆ្លើយប្រាប់ឲ្យដឹងដោយគ្មានការលាក់លៀមថា សម្រាប់កូនក្នុងផ្ទៃនោះគឺជា«កូនប្រុស»។ ចំណែកពេលវេលាសម្រាលគឺអំឡុងខែឧសភា ឆ្នាំ ២០២៣ ឆាប់ៗខាងមុខនេះ។

គួររម្លឹកថា តារាចម្រៀង វីរៈ និច្ច ដែលគេស្គាល់ថា ជាក្មួយស្រីតារាចម្រៀងលោក ខាន់ជេមស៍ បានសម្រេចបញ្ចប់ភាពនៅលីវតាមរយៈការដឹកដៃលោក ខៀវ ពេជ្រ រៀបអាពាហ៍ពិពាហ៍តាមប្រពៃណី កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ ដោយអញ្ជើញភ្ញៀវយ៉ាងច្រើនកុះករចូលរួមអបអរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ