ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសជនជាតិស៊ីរីម្នាក់ បំពេញក្តីសុបិនចង់ជួប Ronaldo បន្ទាប់ពីគ្រោះរញ្ជួយដី
បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវកាលពីខែកុម្ភៈ ក្មេងប្រុសជនជាតិស៊ីរីម្នាក់មានឈ្មោះថា Nabil Saeed បានស្នើអ្នកជួយសង្គ្រោះថាខ្លួនចង់ជួបកីឡាករបាល់ទាត់ Cristiano Ronaldo ណាស់តាមរយៈការថតវីដេអូបង្ហោះក្នុងអ៊ីនធឺណែត ។

ដល់ថ្ងៃទី០៣ ខែមីនា ក្មេងប្រុសនោះត្រូវគេអញ្ជើញទៅទស្សនាការប្រកួតបាល់ទាត់របស់ក្លឹប Al Nassr នៅអារ៉ាប៊ីសាអូឌីត ដែលជាក្លឹបលោក Ronaldo តែម្ដង ។ Saeed ញញឹមបិទមាត់មិនជិតទេព្រោះបានទះដៃជាមួយនិមិត្តរូបរបស់ខ្លួន ជាពិសេសបានអោបយ៉ាងស្និទ្ធស្នាលទៀតផង ។

ក្មេងប្រុស Saeed និយាយថា “ពេលខ្ញុំឃើញ Ronaldo ខ្ញុំស្មានថាយល់សុបិន ខ្ញុំមិនជឿខ្លួនឯងសោះ ខ្ញុំបន់ព្រះកុំឲ្យនេះជាសុបិនឲ្យសោះ” ។

ទន្ទឹមនោះ Saeed ថែមទាំងស្រែកហូរលើកទឹកចិត្ត Ronaldo និង Al Nassr ខណៈពួកគេបានយកឈ្នះក្រុម Al Batin ក្នុងលទ្ធផល ៣-១ ហើយនៅតែនាំមុខពីរពិន្ទុនៅលើកំពូលតារាង Saudi Pro League ។ Saeed បន្តទៀតថា គាត់ចង់ឲ្យគ្រប់គ្នាបានជួប Ronaldo ព្រោះលោកពិតជាមនុស្សល្អមែន ៕

ប្រែសម្រួល ៖ វារី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ