ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងព្រមាន! សង្គ្រាមនុយក្លេអ៊ែរមែនទែន ជិតផ្ទុះឡើងហើយ (មានវីដេអូ)
ប្រទេសកូរ៉េខាងជើង បានព្រមានអំពីការគំរាមកំហែង “ពិតប្រាកដ” នៃជម្លោះនុយក្លេអ៊ែរ បន្ទាប់ពីសមយុទ្ធយោធាចុងក្រោយបំផុតរបស់អាមេរិក និងកូរ៉េខាងត្បូង ហើយបានព្យាករអំពីការកើនឡើងនៃមហន្តរាយនៅក្នុងតំបន់។

ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី០៨ខែមីនា ដោយថ្កោលទោសសមយុទ្ធដែនអាកាសរួមគ្នានាពេលថ្មីៗនេះ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ដែលមានការចូលរួមពីសំណាក់យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 របស់អាមេរិក ដោយនិយាយថា សមយុទ្ធនេះគ្រាន់តែបង្កើនហានិភ័យនៃជម្លោះនៅលើឧបទ្វីបកូរ៉េប៉ុណ្ណោះ។
ក្រសួងនិយាយថា “ដោយសារតែសកម្មភាពគ្មានទំនួលខុសត្រូវរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលកំពុងផ្តោតតែលើការបង្ហាញប្រដាប់អាវុធ ផ្ទុយទៅនឹងការចង់បានរបស់សហគមន៍អន្តរជាតិសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងស្ថិរភាពនយោបាយ, ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េកំពុងផ្លាស់ប្តូរពីដំណាក់កាលស្រមើលស្រមៃ ទៅជាការពិត។ សមយុទ្ធនេះច្បាស់ណាស់បង្ហាញថា សហរដ្ឋអាមេរិកកំពុងរៀបចំធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង”។

សមយុទ្ធរួមស្រដៀងគ្នានេះ ក៏ចាប់ផ្តើមឡើងផងដែរ កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈសមយុទ្ធមួយផ្សេងទៀតនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ។ ជាងនេះទៅទៀត ចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមីនាទៅ សម្ព័ន្ធមិត្តទាំងពីរ នឹងធ្វើសមយុទ្ធធំបំផុតក្នុងតំបន់ នារយៈពេល ៥ ឆ្នាំ ដែលនឹងអូសបន្លាយរយៈពេល ១១ ថ្ងៃ។
ក្រសួងគូសបញ្ជាក់ថា “សមយុទ្ធយោធារួម អាមេរិក-កូរ៉េខាងត្បូងទ្រង់ទ្រាយធំ ដែលនឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខ គឺមានលក្ខណៈឈ្លានពាន ដែលនឹងបង្កមហន្តរាយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្អូនស្រីលោក គីម ជុងអ៊ុន ព្រមានអាមេរិក ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល២ថ្ងៃជាប់គ្នា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


