ព័ត៌មានជាតិ
ជើងហោះហើរ និងគម្រោងអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញកើនឡើងក្រោយបើកប្រទេសឡើងវិញ
បន្ទាប់ពីប្រទេសកម្ពុជាបើកឱ្យដំណើរការសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យឡើងវិញ ក្រោយពីជំងឺកូវីដ១៩ បានសាបរលាបនោះ ចំនួនជើងហោះហើរបានកើនឡើងជាង ៧ ០០០ និងចំនួនអ្នកដំណើរប្រមាណ ៧៨ ០០០ នាក់។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ៩ ខែមីនានេះថា៖ ក្រោយការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញ ចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរ តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានការកើនឡើងវិញគួរឱ្យកត់សម្គាល់ ក្នុងនោះជើងហោះហើរសរុប មានចំនួន ៧.០៧០ ជើង កើនឡើង ២៦៤,៤% និងអ្នកដំណើរសរុបមានចំនួន ៧៨៤.៩៨៦ នាក់ (ចិតសិបប្រាំបីម៉ឺន បួនពាន់ប្រាំបួនរយប៉ែតសិបប្រាំមួយនាក់) កើនឡើង ៥០១,៦% ប្រៀបធៀបនឹងឆ្នាំ២០២១ កន្លងទៅ។

លោកបន្តថា បច្ចុប្បន្ន បើទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក យ៉ាងណាក្តី ក៏តម្រោងអភិវឌ្ឍន៍ជាច្រើន បាននឹងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ ក្នុងនោះ ឆ្នាំ២០២២ យើងទទួលបានការស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន ១,១៣៩ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ១,២១ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជិត ៦០៥ លានដុល្លាអាមេរិក (ប្រាំមួយរយប្រាំលានដុល្ល អាមេរិក) ហើយផ្សារទំនើបចំនួន ៤ រួមមាន ផ្សារទំនើប អ៊ីអនម៉លទី៣ មានជ័យ, ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល, ផ្សារទំនើប ម៉ាក្រូជ្រោយចង្វារ និងផ្សារទំនើបព្រីនស៍ ថាម សហ្វែរ ត្រូវបានបើកដំណើរការបន្ថែមទៀត។

ដោយឡែក ចំនួនអាជីវកម្មដ្ឋានក៏មានការកើនឡើង ក្នុងនោះ រោងចក្រមានចំនួន ៧៦៦ រោងចក្រនិង ឧស្សាហកម្មធុនតូច និងសិប្បកម្ម មានចំនួន ៥.៤៧៦ មូលដ្ឋាន មានតម្លៃប៉ាន់ស្មានផលិតផលសរុប ២.០៦៨ លានដុល្លាអាមេរិក (ពីរពាន់ ហុកសិបប្រាំប៊ីលានដុល្លាអាមេរិក) បានផ្ដល់ការងារដោយផ្ទាល់ជូនកម្មករ-កម្មការិនី ចំនួនជាង ៥១ ម៉ឺននាក់ និងដោយប្រយោលជាច្រើនអ្នកផ្សេងទៀត។
បន្ថែមលើនេះ ក្នុងឆ្នាំ២០២២ កន្លងទៅ ស្របពេលដែលប្រទេសកម្ពុជាត្រូវធ្វើជាប្រធានប្តូរវេនអាស៊ាន រដ្ឋបាលរាជធានីភ្នំពេញ ពិតជាមានកិត្តិយស និងមោទនភាពបំផុត ដោយបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវទិកាអភិបាល ក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២” ដែលមានគណៈប្រតិភូដឹកនាំដោយ អភិបាល រាជធានី-រដ្ឋធានីទាំង ៩ នៃប្រទេសជាសមាជិកអាស៊ាន និងអភិបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងគណៈប្រតិភូនៃបណ្តា ទីក្រុងអាស៊ាន ចំនួន ៤៣ ទីក្រុង, អង្គការ-សមាគមអន្តរជាតិ ៧ ស្ថាប័ន និងបណ្តាខេត្ត ក្រុង ទូទាំងប្រទេសកម្ពុជា សរុប មានគណៈប្រតិភូជាតិ និងអន្តរជាតិប្រមាណជាង ៤០០ នាក់ បានអញ្ជើញចូលរួមក្នុងវេទិកា និងកិច្ចប្រជុំដ៏មានសារៈ សំខាន់នេះ ហើយជាលទ្ធផល គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះការរក្សាសុខសុវត្ថិភាព, ការទទួលបដិសណ្ឋារកិច្ច, ការ ស្នាក់នៅ, ការរៀបចំកិច្ចប្រជុំ និងភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ហើយនេះ គឺជាផ្នែកមួយដ៏សំខាន់ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជននៃបណ្តារាជធានី-រដ្ឋធានីអាស៊ាន និង ដើម្បីឈានទៅសម្រេចបាន សហគមន៍អាស៊ានមួយដែលកាន់តែមានភាពស្អិតរមូតលើគ្រប់វិស័យ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


