Connect with us

ព័ត៌មានអន្ដរជាតិ

បាញ់ប្រហារកក្រើកទីក្រុង Hamburg, ស្លាប់មនុស្សច្រើននាក់

បានផុស

នៅ

មនុស្ស​​ច្រើន​នាក់​ត្រូវបានសម្លាប់ ​ក្នុង​ការ​បាញ់​ប្រហារនៅ​ព្រះវិហារ Jehovah’s Witness​ ក្នុង​ទីក្រុង Hamburg នៃប្រទេស​អាល្លឺម៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប៉ូលិសទីក្រុង Hamburg, ការបាញ់ប្រហារកើតឡើងលើផ្លូវ Deelböge ក្នុងសង្កាត់ Gros Borstel។

ពួកគេនិយាយថា ខ្មាន់កាំភ្លើងម្នាក់បានស្លាប់ ប៉ុន្តែគេមិនច្បាស់ទេថាតើអ្នកវាយប្រហារគឺជាម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងប្រាំពីរនាក់ ដែរឬក៏អត់។

សារប្រកាសអាសន្នមួយ ត្រូវបានផ្ញើនៅលើកម្មវិធីព្រមានសហព័ន្ធ NINAwarn នៅម៉ោងប្រហែល ២១:០០ (ម៉ោងនៅអាល្លឺម៉ង់) ដោយប្រាប់អ្នកស្រុកថា “ជនល្មើសមិនស្គាល់មុខម្នាក់ ឬច្រើននាក់ បានបាញ់ទៅលើមនុស្សនៅក្នុងព្រះវិហារមួយ”។

ស្របពេលជាមួយគ្នានោះ អ្នក​នៅ​ក្បែរៗ ​ត្រូវ​បានគេ​ប្រាប់​កុំឲ្យ​ចាក​ចេញ​ពី​ផ្ទះ​ ខណៈ​ប្រតិបត្តិការ​ប៉ូលិស​កំពុង​បន្ត។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសនិយាយថា មិនមានព័ត៌មានដែលអាចទុកចិត្តបាន អំពីហេតុផលនៃឧក្រិដ្ឋកម្មនេះទេ ហើយពួកគេបានអំពាវនាវដល់សាធារណជន កុំឲ្យចែករំលែកពាក្យចចាមអារ៉ាម ឬព័ត៌មានផ្តេសផ្តាសអំពីហេតុការណ៍នេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បាញ់ប្រហារ ៣លើក ស្លាប់និងរបួសមនុស្សជាង ៣០នាក់ នៅ សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម