សន្តិសុខសង្គម
Update៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ អស់ផ្ទះ៥ខ្នងទាំងស្រុង និង២ខ្នងខូចខាតបន្តិបន្ទួច
ករណីអគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានបណ្ដាលឲ្យឆេះផ្ទះ៥ខ្នងទាំងស្រុង និងពីរខ្នងទៀតឆេះអស់ប្រហែល៣០ភារយ។

បើតាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករីណីនេះត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង៧និង៤០នាទីយប់នាថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ ៤៥ឡាន ស្មើរនឹង ១៨០ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង០៦ម៉ែត្រគូប, រថយន្តរបស់ទីក្រុងនរា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប រថយន្តរបស់កងពលតូចលេខ៧០ ចំនួន០៤គ្រឿង ពុំបានប្រើប្រាស់ទឹក រថយន្តរបស់ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ០៦គ្រឿង ពុំបានប្រើប្រាស់ទឹក។

សូមព្ជាក់ថា ករណីអគ្គិភ័យបានកើតឡើងកាលពីវេលា៦និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិឫស្សី ក្រុម១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងករណីនេះដែរមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ចំណែកមូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់នៅឡើយ៕
អត្ថបទ៖ សុខុម






-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន