ជីវិតកម្សាន្ដ
អតីតមិត្តប្រុស Prang ជួបឧបទ្ទវហេតុត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ
តារារ៉េប Tong Twopee បានប្រកាសលុបចោលការប្រគំតន្ត្រីភ្លាមៗ ក្រោយឮដំណឹងថាលោកត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដោយសារគ្រោះថ្នាក់ធ្លាក់ដោយឆ្អឹងបានបុកសរសៃប្រសាទ រហូតដល់មិនអាចដើរបាន។

តារារ៉េបរូបនេះបានបង្ហោះរូបភាពខ្លួនឯងដេកលើគ្រែអ្នកជំងឺ ដែលមានវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាដើម្បីផ្តល់ការព្យាបាល និងថែទាំយ៉ាងជិតស្និទ្ធ តាមរយៈ instagram ផ្ទាល់ខ្លួនជាមួយនឹងខេបសិនថា “តាមវេជ្ជបញ្ជាត្រូវសម្រាក! ខ្ញុំនិងក្រុមតន្ត្រីនិងជំរំ សូមអធ្យាស្រ័យដល់កម្មវិធីតន្ត្រី Pattaya Ko Larn និងអ្នកគាំទ្រតន្ត្រីទាំងអស់ដែលនឹងជួបគ្នានៅថ្ងៃស្អែកផងដែរ។ ឧបទ្ទវហេតុដោយចៃដន្យ បានប៉ះពាល់ដល់ផ្នែកខាងក្រោមខ្នង សរសៃប្រសាទដែលធ្វើឲ្យមិនអាចដើរ និងដាក់ទម្ងន់បានពេញលេញ។ អរគុណអ្នករៀបចំ និងក្រុមការងារ TAT ដែលបានយោគយល់ ហើយសង្ឃឹមថានឹងបានជួបអ្នកម្តងទៀត P.S. អ្នកទាំងអស់គ្នាថែរក្សាមុខឲ្យស្អាត ហើយកុំភ្លេចថែរក្សាខ្នងរបស់អ្នកឲ្យបានល្អ ។ វាមិនចាំបាច់ថាវាធ្ងន់ពេកទេ ត្រលប់មករកផ្លូវវិញឆាប់ៗនេះ See yall love”។

បន្ថែមពីនេះ នៅក្រោមរូបភាពរបស់ Tong Twopee ទស្សនិកជនបានចាប់អារម្មណ៍ភ្លាមៗលើការបញ្ចេញមតិរបស់ Ploy Chermarn ដែលផ្ញើសារលើកទឹកចិត្តដល់តារារ៉េបវ័យក្មេងរូបនេះថា “Speedy recovery na #Stop fidgeting for a while” ស្របពេលដែលបច្ចុប្បន្ននេះតារាប្រុសស្រីទាំងពីរដួងនេះកំពុងធ្លាយចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយគ្នា។ លើសពីនេះ ក៏មានមិត្តភ័ក្តិក្នុងវិស័យសិល្បៈជាច្រើនព្រមទាំង អ្នកគាំទ្របានបញ្ចេញមតិ និងសូមឲ្យលោកឆាប់ជាសះស្បើយផងដែរ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយបែកធ្លាយមានទំនាក់ទំនងជាមួយ Ploy អតីតមិត្តប្រុស Prang បង្ហោះសារបញ្ជាក់ការពិត
ចុចអាន៖ឈុតកូនក្រមុំរបស់ Kimberley លនៅបារាំង សូម្បីតែមិត្តប្រុសមិនទាំងដឹងផង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


