វប្បធម៌ ជំនឿ
យូណេស្កូ សហការរៀបចំសិក្ខាសាលា ទប់ស្កាត់ការជួញដូរវត្ថុបុរាណប្រាសាទកោះកេរ
អង្គការយូណេស្កូ ផ្ដល់ថវិកាគាំទ្រ អាជ្ញាធរជាតិព្រះវិហារ រៀបចំសិក្ខាសាលាស្តីពី ការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរ។ នេះតាមការផ្ដល់ព័ត៌មានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃនេះ។

សិក្ខាសាលានេះ ប្រារព្ធនៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ផេង សំអឿន អគ្គនាយករង តំណាង លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពី លោក ឈុន លុន តំណាងសាលាខេត្តព្រះវិហារ និងលោក Masanori Nagaoka តំណាងអង្គការយូណេស្កូ ប្រចាំនៅកម្ពុជា។

គោលបំណង់ក្នុងការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ច្បាប់នានាស្តីពីកិច្ចគាំពារបេតិកភណ្ឌវប្បធម៌ និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរ ជូនដល់សិស្សវិទ្យាល័យស្រយង់ ប្រជាជនរស់នៅក្នុង និងជុំវិញរមណីយដ្ឋានប្រាសាទកោះកេរ លោកគ្រូ អ្នកគ្រូ អ្នកជំនាញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកជំនាញមកពីអាជ្ញាធរជាតិអប្សរា អង្គការមរតវប្បធម៌ខ្មែរ លោកអភិបាលស្រុកគូលែន នគរបាលការពារបេតិកភណ្ឌនគរបាលទេសចរណ៍ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រយង់ និងអ្នកជំនាញការអង្គការយូណេស្កូ ប្រមាណ ១២០នាក់។

ក្នុងសិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញពីសំណាក់វាគ្មិនដូចជា លោក អុឹម សុខរិទ្ធី បង្ហាញអំពី “កោះកេរ អតីតរាជធានីបុរាណលិង្គបុរ”, លោក ផេង សំអឿន បង្ហាញអំពី “វត្ថុបុរាណដែលបាត់បង់ពីប្រាសាទនៅរមណីយដ្ឋានប្រាសាទកោះកេរ”, លោក គង់ វីរៈ បង្ហាញអំពី “មូលហេតុបណ្តាលឱ្យមានការជួញដូរវត្ថុបុរាណ” និង លោក ហួត សំណាង បង្ហាញអំពី “ច្បាប់និងនីតិវិធីផ្សេងៗក្នុងការគ្រប់គ្រងនិងការទប់ស្កាត់ការជួញដូរវត្ថុបុរាណដោយខុសច្បាប់”។ សិក្ខាសាលាបានបែងចែកអ្នកចូលរួមជា ៤ក្រុមដើម្បីពិភាក្សារកពីមូលហេតុផ្សេងៗ ដែលនាំឱ្យមានការជួយដូរវត្ថុបុរាណ និងរិះរកវិធានផ្សេងៗក្នុងការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរ។

ជាលទ្ធផល សិក្ខាសាលាបានបណ្តុះស្មារតីរបស់ប្រជាជនឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សានូវសម្បត្តិបេតិកភណ្ឌជាតិ ការពារទប់ស្កាត់ការជួញដូរវត្ថុបុរាពណ និងផ្តល់ចំណេះដឹងបន្ថែមអំពីច្បាប់ការពារបេតិកភណ្ឌ និតិវិធី និងទោសទណ្ឌផ្សេង អំពីសកម្មភាពការជួញដូរវត្ថុបុរាណ ជូនដល់ប្រជាជន សិស្ស លោកគ្រូ អ្នកគ្រូ ដើម្បីជួយផ្សព្វផ្សាយបន្ត៕






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ