ព័ត៌មានជាតិ
តម្លៃស្វាយកែវរមៀតបានធ្លាក់ចុះ ធ្វើឲ្យប្រជាពលរដ្ឋដាំស្វាយមានការព្រួយបារម្ភ
នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ ប្រជាកសិករដាំដំណាំស្វាយកែវរមៀត ឬកែវល្មៀត មួយចំនួនចង់ឱ្យស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ជាបន្ទាន់រឿងតម្លៃស្វាយធ្លាក់ចុះ និងកន្លែងខ្លះ គ្មានអ្នកទិញ ស្របពេលនៅតាមចម្ការ មួយចំនួន ស្វាយចាប់ផ្ដើម ទុំ ស្អុយ និងជ្រុះ ជាបណ្ដើរៗហើយ។

ពួកគាត់ជាកសិករកំពុងមានការប្រឈមនឹងបញ្ហាគ្មានប្រាក់សងបំណុលធនាគារ អ្នកជំនាញកសិកម្មនៅភូមិខ្នាចព្រៃ បាននិយាយលើកឡើងថា អាជ្ញាធរគួរតែជួយអន្តរាគមន៍ ជាមួយប្រទេសជិតខាង ដើម្បីស្នើសុំឱ្យមកជួយទិញស្វាយកែវរមៀតក្នុងតម្លៃគួរសមឡើងវិញផង។

លោកបានបន្តទៀតថា តម្លៃស្វាយកែវរមៀតខ្ពស់បំផុតនៅពេលនេះ គឺមួយគីឡូ ៥០០ រៀល តម្លៃនេះ មិនអាចឱ្យកសិករ មានលទ្ធភាព សងថ្លៃការប្រាក់ធនាគារបានទេ នេះជាការអះអាង របស់កសិករ ដាំស្វាយកែវរមៀត នៅខេត្តកំពត និងកែប។

កសិករដាំស្វាយ ជាងមួយពាន់ដើម ម្នាក់នៅស្រុកដងទង់ មិនដឹងពីមូលហេតុ នៃការធ្លាក់ថ្លៃស្វាយខ្លាំងដល់ថ្នាក់នេះទេ លោកកំពុងមានការព្រួយបារម្ភពីការលក់ស្វាយកែវរមៀតនៅឆ្នាំ២០២៣នេះ ដោយមិនគ្រប់នឹងសងបំណុលធនាគារផង។

ប្រជាកសិករដដែលបាននិយាយថា បើគ្មានកិច្ចអន្តរាគមន៍ពីអាជ្ញាធរនោះទេ តម្លៃស្វាយកែវរមៀតអាចនឹងបន្តធ្លាក់ចុះបន្តទៀត ព្រោះឈ្មួញជាអ្នកកំណត់ តម្លៃទៅតាមតែចិត្ត ហើយស្វាយធ្លាក់ចុះថ្លៃខ្លាំងបំផុតទៀតផង៕
ដោយ៖ សឹង រ៉ាត់


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


