Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសក្រុង Nashville បញ្ចេញវីដេអូ ខ្មាន់កាំភ្លើង ចូលបាញ់ប្រហារក្នុងសាលារៀន

បានផុស

នៅ

ប៉ូលិសក្រុង Nashville បានបញ្ចេញវីដេអូ បង្ហាញពីខណៈពេលដែលខ្មាន់កាំភ្លើង ចូលសាលារៀន មុនបាញ់សម្លាប់មនុស្សចំនួន៦នាក់ ដោយក្នុងនោះមានទាំងកុមារអាយុ៩ឆ្នាំ ៣នាក់ផងដែរ។

ខ្មាន់កាំភ្លើងឈ្មោះ Audrey Elizabeth Hale ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់ ​បន្ទាប់​ពី​​ប្រឈម​មុខ​ដាក់​គ្នា​នៅ​សាលា​គ្រិស្ត​សាសនិក​ឯកជន Covenant។

Hale អាយុ២៨ឆ្នាំជាអ្នករស់នៅក្នុងទីក្រុង Nashville ហើយមានប្រដាប់ដោយកាំភ្លើងវែងចំនួន២ដើម និងកាំភ្លើងខ្លីមួយដើម ពេលវាយប្រហារ។

ចំណែកឯ ជនរងគ្រោះទាំង៦នាក់មានឈ្មោះ Evelyn Dieckhaus, Hallie Scruggs, និង William Kinney ដែលសុទ្ធតែមានអាយុ៩ឆ្នាំ ចំណែក Cynthia Peak និង Mike Hill មានអាយុ៦១ឆ្នាំ និងម្នាក់ទៀតឈ្មោះ Katherine Koonce អាយុ៦០ឆ្នាំ ជាគ្រូបង្រៀន។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុឈានទៅដល់ការកើតមានអំពើហិង្សាដោយកាំភ្លើងនេះ មិនត្រូវបានគេដឹងភ្លាមៗនោះទេ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ខ្មាន់កាំភ្លើងជានារី ចូលបាញ់ប្រហារក្នុងសាលាបឋមសិក្សាអាមេរិក សម្លាប់មនុស្សយ៉ាងរង្គាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម