Connect with us

KPT+

និស្សិតជប៉ុនមួយរូប តែងខ្លួនដូចលោក ហ្សេលេនស្គី ក្នុងកម្មវិធីទទួលសញ្ញាប័ត្រ

បានផុស

នៅ

និស្សិតមហាវិទ្យាល័យមួយរូបបានតុបតែងខ្លួនជាលោក ហ្សេលេនស្គី ក្នុងកម្មវិធីទទួលសញ្ញាប័ត្រនៅសាកលវិទ្យាល័យក្យូតូ ខណៈមានគេនិយាយថាលោកមានមុខមាត់ស្រដៀងប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសនេះបានពាក់អាវដៃវែងពណ៌បៃតងរបស់ប្រធានាធិបតីអ៊ុយក្រែននិងខោយ៉ាងសក្តិសម ហើយបានប្រាប់បណ្ដាញសង្គមជប៉ុន Yomiuri ថាគាត់ខិតខំប្រឹងប្រែងទុកពុកមាត់ឲ្យដូចទៀតផង ។

សំលៀកបំពាក់របស់គាត់គឺជាផ្នែកមួយនៃពិធីបញ្ចប់ការសិក្សាដ៏ពិសេសរបស់សាកលវិទ្យាល័យក្យូតូ ដែលអនុញ្ញាតឱ្យសិស្សស្លៀកពាក់តាមចំណង់ចំណូលចិត្តក្នុងគោលបំណងបង្កើតអនុស្សាវរីយ៍ ។

ជារៀងរាល់ឆ្នាំមាននិស្សិតជាច្រើនស្លៀកពាក់ប្លែកៗដូចជា Pokémon ជាដើម ហើយសូម្បីតែបុរសស្រោមមុខខៀវក៏មកទទួលសញ្ញាប័ត្រដែរ ។

ដោយឡែកនិស្សិតឈ្មោះ Amiki ចែករំលែកក្នុង Twitter ថាខ្លួនបានស្លៀកពាក់ដូចលោក ហ្សេលេនស្គី ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន ។ គាត់បន្តទៀតថា “តាំងពីខែធ្នូ ខ្ញុំព្យាយាមបណ្ដុះពុកមាត់របស់ខ្ញុំ គេប្រាប់ខ្ញុំថាខ្ញុំមានមុខស្រដៀងលោកប្រធានាធិបតី ហ្សេលេនស្គី” ។

កម្មវិធីទទួលសញ្ញាប័ត្រឆ្នាំនេះគឺជាលើកដំបូង បើគិតពីការបិទខ្ទប់ដោយសារជំងឺរាតត្បាត កូវីដ-១៩ មក ។ យោងតាម ​​NHK ទូរទស្សន៍សាធារណៈរបស់ប្រទេសជប៉ុន ទន្សាយនិងសត្វទីទុយពីរក្បាលបានឡើងឆាកដើម្បីទទួលសញ្ញាប័ត្ររបស់ពួកគេដូចគ្នា ៕ 

ប្រែសម្រួល ៖ វារី

ចុចអាន ៖ បុរសម្នាក់ធ្វើម៉ូដែលសំលៀកបំពាក់គេងយប់របស់មនុស្សស្រី ទទួលការគាំទ្រយ៉ាងខ្លាំងនៅ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៤៦ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

Sokha Hotels

ព័ត៌មានពេញនិយម