ជីវិតកម្សាន្ដ
បុរសម្នាក់ធ្វើម៉ូដែលសំលៀកបំពាក់គេងយប់របស់មនុស្សស្រី ទទួលការគាំទ្រយ៉ាងខ្លាំងនៅ ចិន
ប្រទេសចិន៖ អ្នកលក់អនឡាញម្នាក់ឈ្មោះ Xu បានផ្លាស់ប្ដូរម៉ូដែលអាវគេងយប់សិចស៊ីរបស់ខ្លួនពីមនុស្សស្រីទៅជាបុរស ធ្វើឲ្យមហាជនចាប់អារម្មណ៍ហើយសន្ទុះការគាំទ្រក៏កើនឡើងដូចគ្នា ។
លោក Xu ចាប់ផ្ដើមឡាយលក់បែបនេះតាំងពីខែធ្នូ ឆ្នាំមុនមកម្ល៉េះដោយគ្មានជម្រើស ព្រោះសំលៀកបំពាក់ដែលគាត់លក់សុទ្ធតែសិចស៊ីមិនអាចឲ្យនារីស្លៀកផ្សាយផ្ទាល់បានទេ ។

មានខំមិនមួយនៅក្នុងវីដេអូលោក Xu ទទួលបានជាង ២០០ ឡែក គេសរសេរថា “បុរសនេះស្លៀកស្អាតជាងស្រីទៅទៀត” ហើយក៏មានអ្នកខ្លះមិនពេញចិត្តនឹងភាពច្នៃប្រឌិតរបស់លោកដែរគេនិយាយថា គួរតែប្រើម៉ានីកាំងល្អជាង ។ ចំណែកមតិដែលលោក Xu ចាប់អារម្មណ៍ជាងគេនោះគឺថាគាត់កំពុងដណ្ដើមការងារស្ត្រី មិនចាំយូរគាត់តបវិញភ្លាមៗថា “អ្នកដឹកនាំការផ្សាយផ្ទាល់សុទ្ធតែជាមនុស្សស្រី តើពួកគេកំពុងដណ្ដើមការងារមនុស្សប្រុសមែនទេ ?

ស្រដៀងគ្នានេះដែរលោក Wu Nan អាយុ ៤១ ឆ្នាំមកពីស៊ីឈ័នធ្លាប់លេចធ្លោដោយសារការពាក់ស្បែកជើងកែងដោយខ្លួនឯងដើម្បីបង្ហោះលក់ គំនិតនេះអាចជួយរកប្រាក់ឲ្យគាត់មួយខែជិតមួយលានឯណោះ ៕
ប្រែសម្រួល ៖ វារី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារា ថៃ ៥ គូ ត្រូវអ្នកគាំទ្រជំរុញឲ្យស្រលាញ់គ្នាពិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ហ្វាន់ ពីងពីង នៅតែលេចធ្លោខ្លាំងរឿងសំលៀកបំពាក់ និងសម្រស់ដ៏ទាក់ទាញ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ទស្សនិកជនថៃរិះគន់ Pu Praya រឿងស្លៀកពាក់ដើរលើកម្រាលព្រំ Cannes
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តនៅពេលឃើញការទិតៀន សម្តេច សៅរ៍ ចន្ទថុល្ល លើហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Kimberly តារាស្រីថៃម្នាក់គត់ ចូលរួមសម្ពោធគ្រឿងអលង្ការលំដាប់ពិភពលោក នៅអ៊ីតាលី
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ហ្វាន់ ពីងពីង ប្រជែងសម្រស់ជាមួយម្តាយ Elon Musk លើកម្រាលព្រំក្រហម Cannes
-
វប្បធម៌ ជំនឿ៥ ថ្ងៃ មុន
ធ្វើដូចម្ដេចទើបដឹងថា សិលាចារឹកក្លែងបន្លំ ខណៈមានការបន្លំច្រើន?