ជីវិតកម្សាន្ដ
V សមាជិក BTS ក្លាយជាទូតសុឆន្ទៈសកលរបស់ម៉ាកយីហោ Celine
បន្ទាប់ពីព្រឹត្តិការណ៍ Celine pop-up កាលពីយប់មិញនេះខាងផលិតកម្ម BigHit បានចែករំលែកអត្ថបទនៅលើវេទិកា SNS ផ្លូវការរបស់ខ្លួនដែលមានចំណងជើងថា ” V សមាជិក BTS គឺជាទូតសុឆន្ទៈសកលថ្មីរបស់ម៉ាកយីហោប្រណិត Celine ” ។

ដំណឹងនេះគឺពិតជាធ្វើឲ្យអ្នកគាំទ្រ BTS មានការភ្ញាក់ផ្អើលនិងរំភើបចិត្តជាខ្លាំង ដែលបានទន្ទឹងរង់ចាំព័ត៌មានថ្មីៗបន្ថែមទៀតអំពីគម្រោងនាពេលអនាគតរបស់ V ។ វាក៏ជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ V ដែលបានបង្កើតឈ្មោះសម្រាប់ខ្លួនឯងទាំងសមាជិកក្រុម BTS និងជាសិល្បករទោលផងដែរ។ ឥឡូវនេះលោកក្លាយជាទូតសុឆន្ទៈសាកលថ្មីសម្រាប់ម៉ាកយីហោប្រណីតដូចជា Celine គឺជា សក្ខីភាពនៃទេពកោសល្យ និងឥទ្ធិពលរបស់ V នៅក្នុងឧស្សាហកម្មកម្សាន្ត។


ជាមួយគ្នានេះដែរ នៅថ្ងៃទី ៣០ សមាជិក V នៃក្រុម BTS ក៏បានចូលរួមកម្មវិធី Celine pop-up photo celebra tion photo call ដែលធ្វើឡើងនៅ The Hyundai on Yeouido ទីក្រុងសេអ៊ូល ដែលមានការចូលរួមពី Lisa សមាជិក BLACKPINK និងតារាសម្តែង Park Bo Gum ផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាសម្តែង Park Bo Gum ប្រកាសបើកគណនី Instagram ផ្ទាល់ខ្លួនជាផ្លូវការហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


