ព័ត៌មានអន្ដរជាតិ
សមាជិកសភាមួយចំនួនដើរចេញពីសភា អូទ្រីស មិនខ្ចីស្ដាប់សុន្ទរកថារបស់លោក Zelensky
សមាជិកសភាមកពីគណបក្សសេរីភាព (FPO) ដែលគាំទ្ររុស្ស៊ីបានដើរចេញពីសភាជាន់ទាបរបស់ប្រទេសអូទ្រីស ក្នុងអំឡុងពេលសុន្ទរកថារបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដើម្បីតវ៉ាចំពោះអព្យាក្រឹតភាពរបស់ប្រទេស ខណៈវាក៏ជាសញ្ញាមួយបង្ហាញថា លោក Zelensky កំពុងបាត់បង់ទំនុកចិត្តគាំទ្រពីប្រទេសលោកខាងលិចមួយនេះ ។

ក្នុងសុន្ទរកថាទៅកាន់សភាអូទ្រីសតាមរយៈវីដេអូ លោក Zelensky បានថ្លែងអំណរគុណដល់រដ្ឋាភិបាលទីក្រុង Vienna សម្រាប់ជំនួយមនុស្សធម៌ និងជួយដល់គម្រោងនានា ដូចជាការបោសសម្អាតមីនជាដើម ។ ប៉ុន្តែភ្លាមៗនោះសមាជិកសភាគណបក្សសេរីភាព (FPO) បានធ្វើការតវ៉ាចំពោះសុន្ទរកថារបស់លោក Zelensky ហើយបានដើរចេញពីសភាផងដែរ ។
សមាជិកសភាទាំងនោះលើកឡើងថា អូទ្រីសជាប្រទេសអព្យាក្រឹត ហើយប្ដេជ្ញាមិនចូលរួមផ្នែកយោធានៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ។ ប្រាកដណាស់ អូទ្រីសគាំទ្រអ៊ុយក្រែនផ្នែកនយោបាយ ប៉ុន្តែរដ្ឋាភិបាលមិនអាចបញ្ជូនអាវុធដល់ប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីឡើយ ។

ទន្ទឹមនោះ មេដឹកនាំគណបក្សសេរីភាព (FPO) លោក Herbert Kickl បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាជារឿងសោកស្ដាយដែល FPO គឺជាគណបក្សតែមួយគត់នៅក្នុងសភាដែលប្រកាន់យកនូវអព្យាក្រឹតភាពយូរអង្វែង ដោយហេតុនេះទើបយើងក្រោកឈរឡើងដើម្បីសន្តិភាព” ។
ស្របពេលជាមួយគ្នានោះ សមាជិកសភាដែលបានដើរចេញពីសភានោះក៏បានបន្សល់ទុកនូវផ្ទាំងក្រដាសដែលមានស្លាកសញ្ញាគណបក្ស FPO និងបានសរសេរថា “នេះជាកន្លែងសម្រាប់អព្យាក្រឹតភាព” ឬ “នេះជាកន្លែងសម្រាប់សន្តិភាព” ។

គួរបញ្ជាក់ថា ក្នុងចំណោមគណបក្សទាំង ៥ នៅក្នុងសភា, គណបក្សសេរីភាព (FPO) មានអាសនៈច្រើនជាងគេទី ៣ នៅក្នុងសភាជាន់ទាប ខណៈបច្ចុប្បន្នគណបក្សនេះមានសំឡេងនាំមុខបន្តិចសម្រាប់ការបោះឆ្នោតស្ទង់មតិ ដោយឈរលើគណបក្សសង្គមប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំង និងក្រុមអភិរក្សនិយមរបស់អធិការបតីលោក Karl Nehammer ដែលកំពុងកាន់អំណាច ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Hindustan Times
ចុចអាន ៖ ២ ខែទៀតទើប អ៊ុយក្រែន អាចប្រើរថក្រោះខ្លារខិន Leopard លើសមរភូមិ ប្រយុទ្ធបាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


