Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយព័ត៌មាន បង្ហាញ អ្នកឡើងកាន់តំណែងជាប្រមុខអង្គការណាតូ បន្ទាប់ពីលោក Stoltenberg (មានវីដេអូ)

បានផុស

នៅ

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen អាចក្លាយជាប្រមុខអង្គការ ណាតូ ថ្មីនៅខែតុលាឆ្នាំ២០២៣។ នេះបើតាមប្រភពការទូតមួយ ទម្លាយប្រាប់កាសែតអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen (រូបថត៖ Reuters)

ប្រភព​ខាងលើ​បន្ត​ថា ប្រទេស​ជា​សមាជិក​ណាតូ​មួយ​ចំនួន ​បាន​ស្នើ​ឲ្យលោកស្រី von der Leyen ចូលកាន់តំណែងនៃសម្ព័ន្ធភាពមួយនេះ។

ប៉ុន្តែ ចក្រភពអង់គ្លេសទំនងជានឹងវេតូការតែងតាំង ដោយសារតែលោកស្រី Ursula von der Leyen បំពេញការងារមិនបានល្អ កាលពីពេលលោកស្រីជារដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់។

យ៉ាងណាមិញ ប្រភពក្រៅផ្លូវការមួយបានលើកឡើងថា អគ្គលេខាធិការអង្គការណាតូបច្ចុប្បន្នគឺលោក Jens Stoltenberg ទំនងជានឹងបន្តអាណត្តិទៀត ដោយសារសមាជិកធំៗនៃសម្ព័ន្ធភាពមួយនេះ ពេញចិត្តចំពោះការដឹកនាំរបស់គាត់ក្នុងវិបត្តិអ៊ុយក្រែន។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg (រូបថត៖ AFP)

គួរបញ្ជាក់ថា លោក Stoltenberg នឹងចុះចេញពីតំណែងនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៣។  

តាមពិតទៅអាណត្តិរបស់លោក Stoltenberg ត្រូវផុតកំណត់តាំងតែពីខែតុលាឆ្នាំ២០២២មកម្ល៉េះ ប៉ុន្តែត្រូវបន្តរយៈពេលមួយឆ្នាំទៀតរហូតដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣ ស្របពេលមានវិបត្តិជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ដោយឡែក អាណត្តិ​របស់លោកស្រី Ursula von der Leyen ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប មិនទាន់​ចប់​ទេ​រហូត​ដល់​ឆ្នាំ​ក្រោយឯណោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ រុស្ស៊ី ព្រមានថា ប្រជាជនស៊ុយអែតនឹងបញ្ជូនទៅស្លាប់ បើប្រទេសនេះ ចូល ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម