ព័ត៌មានអន្ដរជាតិ
EU ថា ចិន មានឥទ្ធិលពលបំផុតក្នុងការដោះស្រាយសន្តិភាពនៅ អ៊ុយក្រែន
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារថា មានតែប្រទេសចិនប៉ុណ្ណោះដែលមានឥទ្ធិពលលើប្រទេសរុស្ស៊ីសម្រាប់ការរួមចំណែកដល់ការដោះស្រាយដោយសន្តិវិធីនៃជម្លោះអ៊ុយក្រែន ។

លោកស្រី von der Leyen បាននិយាយថា “ប្រទេសចិនស្ថិតនៅក្នុងទីតាំងមួយដ៏មានឥទ្ធិពលលើប្រទេសរុស្ស៊ីក្នុងការកសាងទំនួលខុសត្រូវសម្រាប់សណ្តាប់ធ្នាប់អន្តរជាតិ” ។
ស្របពេលជាមួយគ្នានេះ លោកស្រី von der Leyen ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបណ្តាញការទូតបើកចំហររវាងសហភាពអឺរ៉ុប និងចិន ក៏ដូចជាតម្រូវការដើម្បី “កាត់បន្ថយហានិភ័យ” ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ជំនួសឲ្យការទទួលយកទាំងស្រុងនូវគោលនយោបាយរបស់សហរដ្ឋអាមេរិកនៃការឃ្លាតឆ្ងាយពីប្រទេសអាស៊ី ។

ទន្ទឹមនោះ ប្រធានគណៈកម្មការអឺរ៉ុបរូបនេះក៏គ្រោងនឹងអមដំណើរប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសចិនពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមេសានេះ តាមការអញ្ជើញរបស់លោក Xi ខណៈរបៀបវារៈនៃកិច្ចពិភាក្សានេះត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលជម្លោះអ៊ុយក្រែន និងទំនាក់ទំនងសហភាពអឺរ៉ុប-ចិន ។
គួររំឭកថា កាលពីខែកុម្ភៈ ប្រទេសចិនបានបញ្ចេញឯកសារចំនួន ១២ ចំណុចដែលមានខ្លឹមសារថា “ជំហររបស់ចិនលើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” ដែលបញ្ជាក់ពីការគោរពចំពោះអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ ក៏ដូចជាបញ្ឈប់អរិភាព និងការបន្តការចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងកៀវ ហើយនៅក្នុងឯកសារនោះ ទីក្រុងប៉េកាំងក៏បានថ្កោលទោសចំពោះការរំលោភបំពាននៃទណ្ឌកម្មឯកតោភាគីផងដែរ ដោយលើកឡើងថា ប្រទេសទាំងពីរមិនបានរួមចំណែកដល់ការដោះស្រាយវិបត្តិនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក វ៉ាង យី ព្រមាន ជប៉ុន កុំឲ្យធ្វើតាមគោលនយោបាយរបស់ អាមេរិក ចំពោះ ចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


