ជីវិតកម្សាន្ដ
សារព័ត៌មាន CNN រងពាក្យរិះគន់ពីអ្នកគាំទ្រ ក្រោយបណ្ដុះបង្អាប់សមាជិក BTS
ក្រោយពេល Jimin សមាជិកក្រុម BTS ទទួលភាពជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីការចេញអាល់ប៊ុមទោល អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយនានាជុំវិញពិភពលោកបាននាំគ្នាសាទរដល់តារាប្រុសរូបនេះយ៉ាងច្រើនសន្ធឹក។ ស្របពេលជាមួយគ្នា បណ្ដាញព័ត៌មាន CNN របស់អាមេរិកបានទទួលរងការរិះគន់ពី ARMYs បន្ទាប់ពីសារព័ត៌មាននេះលើកសរសើរសមិទ្ធិផលរបស់ Jimin ប៉ុន្តែបែរជាបណ្ដុះបង្អាប់សមាជិកផ្សេងទៅវិញ។

កាលពីពេលថ្មីៗនេះ FACE បានចុះផ្សាយថា Jimin ទទួលបានភាពជោគជ័យយ៉ាងខ្លាំងជាមួយនឹងអាល់ប៊ុមទោលដំបូងរបស់លោក ហើយថែមទាំងបានបង្កើតប្រវត្តិសាស្ត្រជាតារាកូរ៉េដំបូងគេដែលទទួលបានចំណាត់ថ្នាក់លេខមួយនៅលើតារា Billboard ជាមួយនឹងបទ “Like Crazy” ។

ក្រោយប្រកាសភាពជោគជ័យនេះ ប្រព័ន្ធផ្សព្វផ្សាយទាំងកូរ៉េ និងអន្តរជាតិបានចែករំលែកការអបអរសាទរចំពោះភាពសមិទ្ធិផលរបស់ Jimin ខណៈ CNN បានរងការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រក្រុម BTS បន្ទាប់ពីសារព័ត៌មាននេះបង្ហោះសារមួយឃ្លានៅលើបណ្ដាញ Twitter ។
សារព័ត៌មាន CNN បានសរសេរថា “សមាជិកក្រុម BTS មួយចំនួនបានចេញអាល់ប៊ុមទោល ប៉ុន្តែគ្មាននរណាជោគជ័យដូច Jimin នោះទេ។”

សំណេរមួយឃ្លានេះ ធ្វើអ្នកគាំទ្រសម្ដែងការមិនពេញចិត្ត រហូតមានអ្នកខ្លះខឹងសម្បារទៀតផង ព្រោះពួកគេចាត់ទុកវាជាការបណ្ដុះបង្អាប់ និងមិនគោរពសមាជិក BTS ដទៃទៀត ហើយថាវាជាសំណេរដែលបញ្ឆេះសមាជិកទាំងអស់ឱ្យថ្នាំងថ្នាក់នឹងគ្នា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ផលិតករភាពយន្ត “You Have Done Well” បដិសេធរឿង IU ស៊ីថ្លៃខ្លួនខ្ទង់លានដុល្លារ
ចុចអាន៖ តារាចម្រៀងកូរ៉េ Bana ចែករំលែកថា ខ្លួនធ្លាប់បដិសេធរៀបការជាមួយព្រះអង្គម្ចាស់ថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


