KPT+
គ្រឿងទេសនៅផ្ទះបាយ ៤ មុខ មានសមត្ថភាពពិសេសក្នុងការជួយសម្រកទម្ងន់
ក្នុងអាហារប្រចាំថ្ងៃដែលយើងញ៉ាំត្រូវផ្សំឡើងពីបន្លែ សាច់ គ្រឿងទេស និងគ្រឿងផ្សំជាច្រើនមុខ ទើបអាចមានរសជាតិឈ្ងុយឆ្ងាញ់។ ក្នុងនោះបើយើងឧស្សាហ៍បានញ៉ាំគ្រឿងទេសមួយចំនួន អាចជួយសម្រួលដល់ការដុតបំផ្លាញកាឡូរីលើសក្នុងខ្លួនបានថែមទៀតផង។ នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ។

១- ខ្ញី
ខ្ញីជាបន្លែ និងជាគ្រឿងទេសដ៏ពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយវាក៏ជាភ្នាក់ងារ រំញោចមេតាប៉ូលីសដែលបង្កើតកម្ដៅនៅក្នុងកាកសំណល់សរីរាង្គ មានប្រសិទ្ធភាពដុតរំលាយជាតិខ្លាញ់កាឡូរីបានយ៉ាងប្រសើរ តាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ខ្ញីក៏មានសមត្ថភាពបង្កើនការរំលាយអាហារ និងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលប្រសើរបំផុតជួយក្នុងការសម្រកទម្ងន់។
២- ម្ទេស
ម្ទេសជាគ្រឿងបន្ថែមរសជាតិដែលមិនអាចខ្វះបានក្នុងគ្រួសារនីមួយៗ ដើម្បីធ្វើឲ្យអាហារកាន់តែឆ្ងាញ់ ហើយវាក៏ល្អក្នុងការជួយដុតកាឡូរីចេញពីក្នុងរាងកាយ។ ក្រោយការញ៉ាំអាហារហឹរ ជួយកាត់បន្ថយការឃ្លានចំណីផ្អែមៗបានទៀតផង។ នៅក្នុងម្ទេសមានសារធាតុ capsaicin ដែលជួយបង្កើនសីតុណ្ហភាពរាងកាយ ដើម្បីដុតកាឡូរី។
៣- ខ្ទឹមស
ខ្ទឹមសមានមុខងារល្អជាច្រើនចំពោះសុខភាព ហើយក្នុងនោះវាក៏មានសមត្ថភាពជួយពន្លឿន ការដុតរំលាយអាហារផងដែរ។ ការបន្ថែមខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយឲ្យអ្នកធាត់ៗ ឆាប់ស្រកទម្ងន់បានមួយចំណែកទៀត។
៤- ម្រេច
ម្រេច គឺជាគ្រឿងទេសដ៏សំខាន់នៅក្នុងការចម្អិនម្ហូបអាហារប្រចាំថ្ងៃ ហើយវាក៏មានផ្ទុកនូវវីតាមីនជាច្រើនដូចជា វីតាមីន A, C, K និងសារធាតុរ៉ែសំខាន់ៗមួយចំនួនទៀត ដែលមិនត្រឹមតែជំនួយសុខភាព តែក៏មានប្រយោជន៍ជំនួយដល់មុខងារមេតាប៉ូលីស ក្នុងការរំលាយអាហារ ដ៏ល្អបំផុតនៅក្នុងការដុតរំលាយជាតិខ្លាញ់ ជំនួយដល់ការសម្រកទម្ងន់៕
ចុចអាន៖ហេតុផល ៨ យ៉ាង ធ្វើឱ្យមនុស្សជាច្រើនបរាជ័យក្នុងការសម្រកទម្ងន់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ