សន្តិសុខសង្គម
ក្មេងប្រុសស្រី៣នាក់នាំគ្នាទៅលេងស្រះទឹក បណ្ដាលឲ្យក្មេងស្រីម្នាក់លង់ស្លាប់
បាត់ដំបង ៖ អនិច្ចាក្មេងស្រីម្នាក់ នៅក្នុងចំណោមក្មេងៗចំនួន៣នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ក្រោយមានក្មេងរត់ទៅប្រាប់ចាស់ៗ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២ និង ៤០ នាទីថ្ងៃត្រង់នៅចំណុចប៉ៃឡាំ ក្នុងភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយសារតែមានការឆោឡោពីសំណាក់ចាស់ៗក្នុងភូមិ បន្ទាប់ពីមានក្មេងៗរត់ទៅប្រាប់។

នៅមុនពេលកើតហេតុ មានក្មេងប្រុស ស្រី ចំនួន៣នាក់ គឺមានឈ្មោះ ឈុនណា អាលីតា (សព) ភេទស្រី អាយុ៧ឆ្នាំ ឈ្មោះ រ៉ើន ឧត្តម ហៅម៉ៅ ភេទប្រុសអាយុ៦ឆ្នាំ និង ឈ្មោះ រ៉ើន សុខធីតា ភេទស្រី អាយុ៦ឆ្នាំ បាននាំគ្នាទៅងូតទឹកលេង នៅក្នុងស្រះខាងលិចផ្ទះ។
លុះនៅពេលដែលចុះទៅក្នុងទឹក ហើយដឹងថា ឈ្មោះ ឈុនណា អាលីតា លង់លិចទៅក្នុងទឹកបាត់ទៅហើយនោះ ក្មេងទាំងពីរនាក់ដែលនៅខាងលើ បានរត់មកប្រាប់ជីតារបស់ក្មេងស្រី (សព) បង្កការភ្ញាក់ផ្អើលដល់ចាស់ៗក្នុងភូមិតែម្តង ទើបនាំគ្នាមកចុះរាវរកក៏ប្រទះឃើញតែនាងស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសព ក្រោយពីសមត្ថកិច្ចចុះពិនិត្យរួចមក ក៏បានធ្វើការប្រគល់ទៅអោយក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យទាំងក្តីអាឡោះអាឡៃជាទីបំផុត៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


