ជីវិតកម្សាន្ដ
តារាសម្ដែងកូរ៉េ Jung Chae-yul រកឃើញស្លាប់នៅក្នុងផ្ទះ ក្នុងវ័យ ២៦ឆ្នាំ
តារាសម្ដែងកូរ៉េខាងត្បូង កញ្ញា Jung Chae-yul ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះយ៉ាងអាថ៌កំបាំង នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

អតីតតារាម៉ូដែលវ័យ ២៦ឆ្នាំរូបនេះបានដើរតួជា Bae Yoon-mi នៅក្នុងរឿង Zombie Detective ឆ្នាំ២០២០ ហើយកំពុងដើរតួក្នុងរឿងប្រលោមលោកតាមគេហទំព័រ Wedding Impossible មុនពេលគេប្រទះឃើញស្លាប់។

ការស្លាប់របស់នាងត្រូវបានបញ្ជាក់ដោយភ្នាក់ងារគ្រប់គ្រងរបស់នាង ខណៈមូលហេតុមិនត្រូវបានចេញផ្សាយនោះទេ។ យោងតាមទីភ្នាក់ងារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មានថា ពិធីបុណ្យសពរបស់ Jung Chae-yul នឹងធ្វើឡើងជាលក្ខណៈឯកជន ស្របតាមការចង់បានរបស់គ្រួសារនាង។

ពុំមានតម្រុយអ្វីទាក់ទងនឹងការស្លាប់របស់តារាស្រីរូបនេះឡើយ គេដឹងត្រឹមថា កាលពីថ្ងៃទី៩ ខែមេសា នាងបានបង្ហោះរូបថតភ្ជាប់ជាមួយសារនៅលើបណ្ដាញ Instagram ថា “Smile” ។ ប៉ុន្តែនៅថ្ងៃនេះទស្សនិកជនមិនបានឃើញរូបនិងសារនោះឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ របស់ម្យ៉ាង Jimin មិនអាចអត់បាន រាល់ពេលធ្វើដំណើរ មិនថាជិតឆ្ងាយ
ចុចអាន៖ ផលិតករភាពយន្ត “You Have Done Well” បដិសេធរឿង IU ស៊ីថ្លៃខ្លួនខ្ទង់លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន