ព័ត៌មានអន្ដរជាតិ
អាស៊ាន ថ្កោលទោសដាច់អហង្ការ ចំពោះការវាយប្រហារអាកាសរបស់ មីយ៉ាន់ម៉ា
ប្រជាជាតិអាស៊ីអាគ្នេយ៍ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការទម្លាក់គ្រាប់បែករបស់យោធាមីយ៉ាន់ម៉ា ទៅលើភូមិមួយនៅតំបន់ Sagaing ភាគកណ្តាល ដែលបានសម្លាប់មនុស្សជាច្រើននាក់ រួមទាំងកុមារផងដែរ។

សេចក្តីថ្លែងការណ៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃព្រហស្បតិ៍ទី១៣ខែមេសា បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីយោធាមីយ៉ាន់ម៉ា បញ្ជាក់ពីការវាយប្រហារអាកាសលើពិធីមួយដែលរៀបចំឡើងដោយរដ្ឋាភិបាលឯកភាពជាតិ (NUG)។
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានថ្កោលទោសរួចហើយចំពោះការវាយប្រហារដោយមេទ័ព ដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១។
ស្របពេលជាមួយគ្នានោះ ប្លុកក្នុងតំបន់និយាយថា “អាស៊ានសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ានៅក្នុងភូមិ Pa Zi Gyi”។

អាស៊ានបន្តថា “គ្រប់ទម្រង់នៃអំពើហិង្សាត្រូវតែបញ្ចប់ភ្លាមៗ ជាពិសេសការប្រើកម្លាំងប្រឆាំងនឹងជនស៊ីវិល។ នេះនឹងក្លាយជាមធ្យោបាយតែមួយគត់ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាថ្នាក់ជាតិ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា”។
របាយការណ៍ចុងក្រោយពីប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា មនុស្សរហូតដល់ទៅ១០០នាក់ ត្រូវបានសម្លាប់នៅពេលយន្តហោះចម្បាំង បានទម្លាក់គ្រាប់បែកលើសាលសហគមន៍កាលពីព្រឹកថ្ងៃអង្គារទី១១ខែមេសា។
ប្រសិនបើតួលេខនេះត្រូវបញ្ជាក់មែន នេះនឹងក្លាយជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីយោធាក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានទម្លាក់រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី និងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អន្តរជាតិផ្ទុះកំហឹង ក្រោយមីយ៉ាន់ម៉ា វាយប្រហារពីអាកាស សម្លាប់មនុស្ស ៥០នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


