ជីវិតកម្សាន្ដ
ហេង នរកក្កដា ៖ កម្ពុជា ជាប្រទេសអច្ឆរិយបំផុត សំបូរទៅដោយប្រាសាទបុរាណដ៏ល្អឯក គ្មានពីរ លើលោក
តារាសម្ដែងប្រុសសង្ហាសម្បូរសាច់ដុំលោក ហេង នរកក្កដា ទោះបីអាជីពសិល្បៈមានភាពស្ងប់ស្ងាត់អំឡុងពេលមួយរយៈចុងក្រោយនេះបន្តិចមែន តែភាពល្បីល្បាញរបស់លោកកន្លងមកនៅតែដក់ជាប់បេះដូងអ្នកគាំទ្រគ្រប់មជ្ឈដ្ឋានមហាជនទូទៅ។

យ៉ាងណាមិញមុននេះ លោក ហេង នរកក្កដា ស្រាប់តែចេញមកនិយាយប្រាប់ទៅកាន់ពិភពលោកថា កម្ពុជា គឺជាប្រទេសអច្ឆរិយបំផុត និងសំបូរទៅដោយប្រាសាទបុរាណដ៏ល្អឯកគ្មាន ២ លើលោក។ លោកបញ្ជាក់ថា ប្រសិនបើមានជនបរទេសណាមួយសួរសំនួរពាក់ព័ន្ធនឹង កម្ពុជា លោកក៏នឹងឆ្លើយបែបនេះ។

តារាសម្ដែងលោក នរកក្កដា បានលើកឡើងថា «ប្រសិនជាមានជនបរទេសមកសួរខ្ញុំថា តើប្រទេសអ្នកមានអ្វីដែលអស្ចារ្យខ្លះ? ខ្ញុំនឹងតបទៅគេវិញថា ប្រទេសខ្ញុំគឺជាប្រទេសមានវ័យចំណាស់ និងជាកន្លែងដែលអច្ឆរិយបំផុតក្នុងចំណោមបណ្ដាប្រទេសទាំងអស់នៅជុំវិញពិភពលោក ព្រោះប្រទេសខ្ញុំសំបូរទៅដោយប្រាសាទបុរាណដ៏ល្អឯកគ្មាន ២ លើលោក»។

ការលើកឡើងរបស់តារាប្រុសលោក ហេង នរកក្កដា ខាងលើនេះ មិនត្រឹមតែទទួលបានការគាំទ្រពីមហាជននោះទេ ថែមទាំងទទួលបានការសរសើរសម្រាប់ការចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរទៅកាន់ពិភពលោកផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


