ជីវិតកម្សាន្ដ
កាន់តែកៀកថ្ងៃសម្រាលកូន ភិរិយាសេដ្ឋី Note បញ្ចេញរូបថតបង្ហាញក្បាលពោះកាន់តែខ្ទាត
តារាសម្ដែង Patricia Good និងស្វាមី Note Wiset បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុននាពេលថ្មីៗនេះ មុនពេលភរិយាសម្រាលកូនដំបូង ដល់ថ្នាក់ទស្សនិកជនសរសើរសម្រស់នាងថាជាអ្នកម្ដាយថ្មីថ្មោងដែលស្អាតបំផុតនាសម័យនេះ។

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន Patricia Good បានបង្ហោះរូបភាពដ៏ស្រស់ស្អាតក្នុងនាមជាម្ដាយកូនដំបូង ដោយស្លៀករ៉ូបពណ៌ខ្មៅបង្ហាញក្បាលពោះកាន់តែខ្ទាតធំជាងមុន ខណៈរូបថតនេះត្រូវបានថតនៅពេលដែលនាងមានផ្ទៃពោះប្រាំពីរខែ អមនឹងខេបសិនយ៉ាងខ្លីពីទឹកដីជប៉ុនថា “ការថតសម្ភពតូចមួយដើម្បីអបអរថា តើយើងបានមកដល់ឆ្ងាយ #28weekspregnant #babygirl #bumpdate” ។

ជាមួយគ្នានេះដែរ រូបថតមួយសន្លឹករបស់ Patricia Good ត្រូវអ្នកគាំទ្រចូលមក Like និង Comment ពីសម្រស់របស់នាងយ៉ាងច្រើន អ្នកខ្លះនាងកាន់តែស្អាតលើសមុនទៀត។ ក្នុងនោះក៏មានអ្នកជូនពរតួឯកស្រីក្នុងរឿង “សត្រូវមិត្ត” សូមឲ្យសុចសប្បាយទាំងម្ដាយនិងកូន។ ជាពិសេសគ្រប់គ្នាកំពុងតែរង់ចាំំមើលមុខមាត់របស់កូនស្រីដំបូងរបស់សេដ្ឋី Note និង Patricia ថែមទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតរបស់ Engfa ក្នុងកម្មវិធី Miss Grand ថៃ ផ្អើលឆាកបង្ហាញម៉ូដ ព្រោះតែសិចស៊ីនិងស្ដើងខ្លាំងពេក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


