ជីវិតកម្សាន្ដ
YG ស្នើឱ្យឈប់ផ្សព្វផ្សាយពាក្យចចាមអារ៉ាមស្នេហារវាង Rosé និង Kang Dong Won
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Hankyung កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ផលិតកម្ម YG Entertainment បានចេញមុខឆ្លើយតបចំពោះពាក្យចចាមអារ៉ាមណាត់ជួបរវាង Rosé និងតារាសម្ដែង Kang Dong Won ថា ផលិតកម្មមិនអាចបញ្ជាក់នូវពាក្យចចាមអារ៉ាមទាំងនោះឡើយ ព្រោះវាជាបញ្ហាឯកជនទាក់ទងនឹងសិល្បកររបស់ខ្លួន។

បន្ទាប់រសេចក្តីថ្លែងការណ៍នេះហាក់ស្រពិចស្រពិល និងបង្ហាញចេតនាថា ការណាត់ជួបរវាង Rosé និង Kang Dong Won ជាការពិត ទើបទស្សនិកជនជាច្រើនយល់ថាតារាទាំងពីររូបទំនងជាមានទំនាក់ទំនងស្នេហានឹងគ្នាប្រាកដមែន។

ដោយសារពាក្យចចាមអារ៉ាមនៅតែបន្តចែកចាយ ផលិតកម្ម YG Entertainment បានចេញសេចក្ដីថ្លែងការណ៍បន្ថែម ដោយអំពាវនាវឱ្យឈប់ផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានច្បាស់លាស់ និងស្នើឱ្យបញ្ឈប់ការចោទប្រកាន់សិល្បករទាំងពីរ ព្រោះវាជារឿងមិនពិត។

ផលិតកម្ម YG Entertainment បានផ្តល់ការឆ្លើយតបយ៉ាងច្បាស់លាស់ចំពោះការចោទប្រកាន់ជុំវិញការណាត់ជួបរវាង Rosé និង Kang Dong Won ថា “ថ្វីត្បិតតែយើងធ្លាប់បានបញ្ជាក់ពីមុនថា យើងមិនអាចបញ្ជាក់ពីជីវិតឯកជនរបស់សិល្បករយើងក៏ដោយ ប៉ុន្តែឥឡូវនេះយើងកំពុងចេញសេចក្តីថ្លែងការណ៍មួយទៀត សូមបញ្ឈប់ពាក្យចចាមអារ៉ាមដែលបានរាលដាលពីមុនមក ព្រោះវាគ្មានមូលដ្ឋានពិតនោះទេ” ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Park Seo Joon ធ្វើឱ្យហ្វេនលាន់មាត់សរសើរ ក្រោយបង្ហាញទង្វើជាសុភាពបុរសទៅកាន់ IU
ចុចអាន៖ Rosé និង Kang Dong Won ទំនងទាក់ទងគ្នាមែនហើយ ក្រោយ YG ចេញមុខឆ្លើយតប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


