Connect with us

កីឡា

ក្នុង​ស៊ីហ្គេម បុរស​បារាំង-ខ្មែរ Derek ដាក់​គោល​ដៅ​ពង្រីក​គុន​ល្បុក្កតោលើ​ឆាក​អន្តរជាតិ

បានផុស

នៅ

លោក Derek Bidaut ដែល​ជា​ជន​ជាតិ​បារាំង​ទទួល​បាន​សញ្ជាតិ​ខ្មែរ​បាន​ដាក់​គោល​ដៅ​ផ្សព្វផ្សាយ និង​ពង្រឹង​ក្បាច់​គុន​ល្បុក្កតោ​លើ​ឆាក​អន្តរជាតិ​ឲ្យ​ល្បីល្បាញ ​ដោយ​មិន​លំអៀង​លើ​អត្តពលិក​ណា​ម្នាក់​ឡើយ​នៅ​ពេល​ខ្លួន​ធ្វើ​ជា​ចៅ​ក្រម និង​អាជ្ញា​កណ្តាល​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​បារាំង​ដែល​ចូល​មក​​កម្ពុជា​តាំង​​​​ឆ្នាំ​២០០៩ ​មាន​ឈ្មោះ​ខ្មែរ ចាន់ ឫទ្ឋិស័ក្តិ ​បាន​និយាយ​ថា ៖«ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន​ដែល​បាន​ក្លាយ​ជា​ចៅ​ក្រម និង​អាជ្ញា​កណ្តាល​ក្បាច់​គុន​ល្បុក្កតោ ជា​ពិសេស​ក្នុង​កីឡា​ស៊ីហ្គេម ​លើក​ដំបូង​នៅ​​ប្រទេស​កម្ពុជា។ យើង​ជា​ម្ចាស់​ផ្ទះ យើង​ជា​ម្ចាស់​ក្បាច់​គុន ហើយ​និយាយ​ពី​កីឡាករ កីឡាការិនីខ្មែរ ខ្ញុំ​ស្គាល់​អស់​ហើយ ហើយ​ជិត​ស្និទ្ធ​ថែម​ទែម ប៉ុន្តែ​ក្នុង​នាម​យើង​ជា​អាជ្ញា​កណ្តាល អត់​អាច​កាន់​ជើង​គ្នា​យើង​បាន​ទេ»។

«យើង​ជា​អាជ្ញា​កណ្តាល យើង​ឈរ​នៅ​កណ្តាល ដឹក​នាំ​ការ​ប្រកួត​ធ្វើ​យ៉ាង​ណា​ឲ្យ​រលូន ហើយ​នរណា​វ៉ៃ​បានល្អ​ជាង​គេ អ្នក​នោះ​ឈ្នះ​ហើយ។ ទោះ​ជា​ចិត្ត​យើង​ចង់​ឲ្យ​ខ្មែរ​ឈ្នះ​មេដាយ តែ​នៅ​លើ​សង្វៀន យើងឈរ​កណ្តាល​ជា​យុត្តិធម៌។ គោល​ដៅ​សំខាន់​របស់​ខ្ញុំ​គឺ​ស៊ីហ្គេម​ហ្នឹង​ចង់​ឲ្យ​ពិភព​លោក​ស្គាល់​គុន​ល្បុក្កតោ»។ លោក Derek បាន​លើក​ឡើង។

លោក​បាន​សង្កត់​ធ្ងន់​ថា ស៊ីហ្គេម នៅ​កម្ពុជា​នេះ​ជា​ឱកាស​ល្អ​ដ៏​កម្រ​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ស្គាល់​ក្បាច់​គុន​ល្បុក្កតោ។ នៅ​ពេល​កីឡាករ កីឡាការិនី​បរទេស​ឈ្នះ​មេដាយ​​គុន​ល្បុក្កតោ នោះ​មាន​ន័យ​ថា កម្ពុជា​បាន​ផ្សព្វផ្សាយ និង​ពង្រីក​​គុន​ល្បុក្កតោ​លើ​ឆាក​អន្តរជាតិ។ ប្រសិន​បើ​កម្ពុជា​យក​មេដាយ​មាស​តែ​​ឯង​ នោះ​មិន​មាន​ន័យ​ថា គុន​ល្បុក្កតោ​​​រីក​ចម្រើន​ទៅ​កាន់​បណ្តា​ប្រទេស​ផ្សេង​ឡើយ។

បុរស​បារាំង​សញ្ជាតិ​ខ្មែរ​បន្ត​ថា ​ទោះ​បី​ជា​យ៉ាង​ណា បើ​ក្រឡេក​មើល​ពី​ប្រទេស​ផ្សេង​ៗ​ដែល​ចូល​រួម​ប្រកួតគុន​ល្បុក្កតោ​ក្នុង​កីឡា​ស៊ីហ្គេម​នៅ​កម្ពុជា​ក៏​សុទ្ធ​តែ​ជា​ប្រទេស​ខ្លាំង​ៗ។ ថ្វី​បើ​ពួក​គាត់​ប្រកួត​ល្បុក្កតោ​លើក​ដំបូង ប៉ុន្តែ​ពួក​គេ​មាន​ភាព​រឹង​មាំ កម្លាំង​ខ្លាំង និង​ស្វាហាប់ ពី​ព្រោះ​ពួក​គាត់​សុទ្ធ​តែ​កីឡាករ កីឡាការិនី​ដែល​បាន​ហ្វឹក​ហាត់​កីឡា​ផ្សេង​ៗ​ច្រើន​ឆ្នាំ​មក​ហើយ។ ក្នុង​ចំណោម​ប្រទេស​៦​ដែល​ចូល​រួម​ប្រកួត​គុនល្បក្កតោ មាន​ឥណ្ឌូណេស៊ី វៀតណាម និង​ឡាវ​សុទ្ធ​តែ​ខ្លាំង ខណៈ​ហ្វីលីពីន និង​មីយ៉ាន់ម៉ា​ក៏​សុទ្ធ​​តែ​មិន​អាច​មើល​ស្រាល​បាន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម