Connect with us

ជីវិតកម្សាន្ដ

Mai Davika បង្អួតភូមិគ្រឹះថ្មី តម្លៃជាង ២០០លានបាត

បានផុស

នៅ

តារាសម្ដែង និងបង្ហាញម៉ូដថៃដ៏ជោគជ័យ Mai Davika Horne បានបង្អួតភូមិគ្រឹះថ្មីសន្លាង ដែលទើបសង់រួចរាល់ ខណៈតម្លៃសរុបមានចំនួនដល់រាប់រយលានបាតឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាស្រី Mai Davika បាន​បង្ហាញ​រូបភាព​ផ្ទះថ្មីរបស់ខ្លួននៅលើ​បណ្តាញ​សង្គម ដែលមើលទៅពិតជាស្រស់ស្អាត ​និងប្រណីតខ្លាំងមិនចាញ់វិមានពួកអភិជនឡើយ។ តាមរយៈរូបភាពដែល Mai Davika បានចែករំលែកភូមិគ្រឹះថ្មីនេះ រួមមានអាងហែលទឹក បន្ទប់ទទួលទានអាហារ និងបន្ទប់ទទួលភ្ញៀវ សុទ្ធសឹងប្រណីតៗទាំងអស់។

ជាមួយគ្នានេះ ម្ចាស់ភូមិគ្រឹះទម្លាយថា នាងបានចំណាយទំហំទឹកប្រាក់ជាង ២០០លានបាត (ប្រហែល ៥.៨លានដុល្លារអាមេរិក) សម្រាប់ការសាងសង់ផ្ទះទាំងមូល ដែលក្នុងនោះរួមទាំងគ្រឿងសង្ហារិមទំនើបៗផងដែរ ហើយក្នុងពេលឆាប់ៗខាងមុខ នាងនឹងរើចូលនៅភូមិគ្រឹះថ្មីនេះ។

ដោយឡែកមិត្តភក្តិ និង​អ្នក​គាំទ្រ​ ក្រោយបានឃើញការបង្ហោះរបស់ Mai Davika គ្រប់គ្នា​ចូល​បញ្ចេញ​មតិ​អបអរសាទរ​គ្នា​យ៉ាង​ច្រើន​កុះករ ព្រម​​ចង់​ឲ្យនាងធ្វើ​ឃ្លីប​អំពី​ភូមិគ្រឹះទាំងមូល​ឲ្យ​​មើល​ផង​ដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រៅពីសិល្បៈ Mai Davika រកចំណូលពី YouTube ដល់ទៅខ្ទង់លានដុល្លារក្នុងមួយខែៗ

ចុចអាន៖ ធ្លាប់បដិសេធច្រើនដង តែអ្នកគាំទ្រមិនជឿថា អតីតមិត្តប្រុស Prang និង Ploy អត់ទាក់ទងគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម