វប្បធម៌ ជំនឿ
ជ្រើសរើសរូបភាពឆ្កែ ១ ក្នុងចំណោម ៣ ឆ្លុះបញ្ចាំងពីចរិតលក្ខណៈពិតរបស់អ្នក
ការទស្សន៍ទាយទម្លាប់ ឬបុគ្គលិកលក្ខណៈជាមួយនឹងល្បែងផ្គុំរូប ឬការបំភាន់ ជាញឹកញាប់ពេញនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងលេងដើម្បីចង់ដឹងពីអត្តចរិតបច្ចុប្បន្ននេះប៉ុណ្ណោះ។
យ៉ាងណាមិញ តាមរយៈរូបភាពខាងក្រោមនេះគឺជាការសាកល្បងដែលឆ្លុះបញ្ចាំងពីទស្សនៈ គំនិត និងចរិតរបស់អ្នក។ នៅក្នុងចំណោមឆ្កែ៣អ្នកអាចជ្រើសរើសមួយដែលអ្នកគិតថាខ្លាំងបំផុត។ សូមក្រឡេកមើលចម្លើយថាអ្នកជាមនុស្សបែបណា។

ឆ្កែទី ១
អ្នកគឺជាមនុស្សដែលមានវិន័យល្អក្នុងជិវិត អ្នកប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅនាថ្ងៃខាងមុខ។ មិនថាអ្វី ឬរបៀបណានោះទេ។ ហើយអ្នកតែងតែត្រូវបានបំពេញដើម្បីសម្រេចគោលដៅទាំងនោះ។ អ្នកមិនចូលចិត្តធ្វើតាមច្បាប់អ្នកដទៃ។ ប៉ុន្តែបែរមានច្បាប់ផ្ទាល់ខ្លួន ដែលអ្នកអនុវត្តយ៉ាងតឹងរ៉ឹង។ អ្នកតែងតែនៅទីនោះសម្រាប់មិត្តនៅជុំវិញនៅពេលដែលពួកគេត្រូវការជំនួយ។
ឆ្កែទី ២
អ្នកមានបេះដូងទន់ភ្លន់ មានទំនោរទៅរកខ្លួនឯង! ហើយមានមិត្តជាច្រើនដែលតែងតែនៅក្បែរអ្នកជានិច្ច។ អ្នកចូលចិត្តមានមនុស្សម្នាក់ដែលអ្នកអាចទុកចិត្តបាននៅក្បែរខ្លួន ហើយមនុស្សនោះយល់ពីអ្នកច្បាស់។ មនុស្សជាច្រើនគិតថាអ្នកនៅក្មេង ប៉ុន្តែតាមពិតអ្នកជាអ្នកឧស្សាហ៍ព្យាយាម និងដឹងពីអ្វីដែលត្រូវធ្វើសម្រាប់ថ្ងៃអាក្រក់របស់មនុស្សនៅជុំវិញ ឲ្យក្លាយជាថ្ងៃល្អវិញ។
ឆ្កែទី ៣
អ្នកមានមនោសញ្ចេតនាខ្លាំង និងមានក្ដីស្រលាញ់ជ្រាលជ្រៅចំពោះមនុស្សជុំវិញ។ ដៃគូររបស់អ្នកស្រលាញ់ និងកោតសរសើរអ្នកខ្លាំងណាស់ ពីព្រោះអ្នកអាចបង្ហាញគាត់ថាអ្នកមានការតាំងចិត្ត និងទំនុកចិត្តក្នុងទំនាក់ទំនង។ ទោះជាយ៉ាងណាក៏ដោយ អ្នកមានភាពផុយស្រួយ ហើយជាច្រើនដងដែលអ្នកតែងតែធ្វើឲ្យខ្លួនអ្នកឈឺចាប់ជាមួយនឹងរឿងតូចតាច ពេលខ្លះអ្នកមានអារម្មណ៍អស់កម្លាំង រហូតបិទខ្លួនឯងទាំងស្រុងពីពិភពខាងក្រៅ៕
គ្រូ ណុប
ចុចអាន៖ចិត្តសាស្ត្រ៖ តើបុរសក្នុងរូបនេះកំពុង “រត់ទៅឆ្ងាយ ឬរត់មករកអ្នក”?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


