ជីវិតកម្សាន្ដ
ក្រៅពីស្ថាបនិក Miss Grand លោកណាវ៉ាតមានក្រុមហ៊ុន ៤ ក្នុងដៃកំពុងកាន់កាប់
ក្រៅពីជាម្ចាស់ស្ថាបនិក Miss Grand International លោក ណាវ៉ាត់ អ៊ីសារ៉ាហ្គ្រីស៊ីល (Nawat Itsaragrisil) ក៏មានអាជីវកម្មធំៗក្នុងដៃ ដែលអាចរកអាចប្រាក់ចំណេញដ៏ច្រើនសន្ធឹកអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។
ម្ចាស់កម្មវិធីប្រកួតសម្រស់ Miss Grand International រូបនេះ ទម្រាំឈានដល់ចំណុចមួយនេះ ជីវិតរបស់លោកជួបរឿងមិនធម្មតានោះទេ។ ពេលរៀននៅវិទ្យាល័យលោកបានចូលរួមកម្មវិធីហ្គេមជាច្រើន។ រហូតទទួលបានរង្វាន់ជាច្រើនដល់ថ្នាក់បញ្ជូនខ្លួនទៅរៀនរហូតដល់ចប់ បន្ទាប់មកចាប់ផ្ដើមមានបទពិសោធន៍ធ្វើដំណើរទៅបរទេសញឹកញាប់។

ក្រោយមក លោកបានធ្វើការជាមន្ត្រីផ្នែកទីផ្សារឲ្យក្រុមហ៊ុនរថយន្តមួយ ខណៈកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ។ មុនពេលក្លាយខ្លួនជាមគ្គុទ្ទេសក៍ទេសចរណ៍ Patrol លោកបានធ្វើដំណើរទៅកាន់ប្រទេសជុំវិញពិភពលោក ហើយបានបើកទីភ្នាក់ងារទេសចរណ៍ផ្ទាល់ខ្លួន។ មុនពេលជីវិតបានផ្លាស់ប្តូរជាថ្មីម្ដងទៀត នៅពេលដែលលោកត្រូវបានទាញចូលក្នុងវិស័យកម្សាន្ត ដោយនាយកប្រតិបត្តិនៃស្ថានីយទូរទស្សន៍ ITV មកទល់សព្វថ្ងៃ។
ទោះយ៉ាងណាក៏ដោយ យោងតាមព័ត៌មានពីនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនៃក្រសួងពាណិជ្ជកម្ម គេបានរកឃើញថា លោកណាវ៉ាត់លេចមុខជានាយកក្រុមហ៊ុនជាច្រើន មិនមែនត្រឹមជាមេ Miss Grand International មួយមុខនោះទេ។
១ ក្រុមហ៊ុន Boeing Holiday Tour and Travel Co., Ltd. បានចុះបញ្ជីនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ ដោយមានឈ្មោះលោកណាវ៉ាត់ជានាយកក្រុមហ៊ុន។ បើកអាជីវកម្មលក់សំបុត្រយន្តហោះ ផ្ដល់សេវាកម្មទេសចរណ៍ បច្ចុប្បន្ននេះ ដើមទុនដែលបានចុះបញ្ជីមានចំនួន២ លានបាត ។
២ ក្រុមហ៊ុន Holiday Television Co., Ltd ចុះបញ្ជីនៅថ្ងៃទី ១២ខែកក្កដា ឆ្នាំ២០០២ ដោយមានឈ្មោះលោកណាវ៉ាត់ជានាយកក្រុមហ៊ុន។ អាជីវកម្មផលិតទូរទស្សន៍ បច្ចុប្បន្ននេះ ដើមទុនដែលបានចុះបញ្ជីគឺ ១ លានបាត។
៣ ក្រុមហ៊ុន Miss Grand International Co., Ltd ត្រូវបានចុះបញ្ជីនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដែលមានលោកណាវ៉ាត់ ជាក្រុមប្រឹក្សាភិបាលម្នាក់។ អាជីវកម្មលក់ដុំ និងរាយផលិតផល ផលិតផលថែរក្សាសម្រស់ និងអាហារដែលមានដើមទុនចុះបញ្ជីចំនួន ៧៥លានបាត។ បច្ចុប្បន្ននេះ ស្ថានភាពនីតិបុគ្គលត្រូវបានផ្លាស់ប្តូរទៅជា Miss Grand International Public Company Limited នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២។
បន្ថែមពីលើនេះ គេបានរកឃើញថា លោកណាវ៉ាត់ក៏មានក្រុមហ៊ុន Milk Coffee Co., Ltd. ដែលបានចុះបញ្ជីនៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០០១ ដែលកំពុងប្រតិបត្តិការអាជីវកម្មគ្រឿងសម្អាង ជាមួយនឹងដើមទុនចុះបញ្ជីចំនួន២ លានបាត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០០៨ ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
មិនទាន់ជាគូស្នេហ៍ច្បាស់ការ តែសកម្មភាព Ploy និងតារារ៉េប Tong លើសពីផ្អែមល្ហែម
ចុចអាន៖មិនទាន់ជាគូស្នេហ៍ច្បាស់ការ តែសកម្មភាព Ploy និងតារារ៉េប Tong លើសពីផ្អែមល្ហែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


