ព័ត៌មានអន្ដរជាតិ
តួកគី ថា យន្តហោះជម្លៀសរបស់ខ្លួន រងការបាញ់ប្រហារ តែ ស៊ូដង់ បដិសេធ
ក្រសួងការពារជាតិតួកគី បានបញ្ជាក់ថា យន្តហោះដែលចុះចតនៅអាកាសយានដ្ឋាន Wadi Seidna ត្រូវរងការបាញ់ប្រហារ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៅលើ Twitter បានសរសេរថា “អាវុធធុនស្រាលត្រូវបានបាញ់លើយន្តហោះជម្លៀស C-130 របស់យើង ដែលធ្វើដំណើរទៅកាន់ Wadi Seidna សម្រាប់បេសកកម្មជម្លៀសពលរដ្ឋរបស់យើងដែលជាប់គាំងនៅក្នុងប្រទេសស៊ូដង់ ជាកន្លែងដែលការប៉ះទង្គិចនៅតែបន្ត។ យន្តហោះរបស់យើងបានចុះចតដោយសុវត្ថិភាព។ ថ្វីបើគ្មានបុគ្គលិកណាម្នាក់របួសក៏ដោយ ប៉ុន្តែយើងកំពុងធ្វើការត្រួតពិនិត្យចាំបាច់នៅលើយន្តហោះ”។
ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងគាំទ្ររហ័សស៊ូដង់ (RSF) បានបដិសេធការបាញ់ទៅលើយន្តហោះតួកគី ហើយនិយាយថា កងទ័ពស៊ូដង់កំពុងផ្សព្វផ្សាយការភូតកុហក។
RSF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងរបស់យើងនៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់មនុស្សធម៌ ដែលយើងបានព្រមព្រៀងគ្នាតាំងពីពាក់កណ្តាលអធ្រាត្រមក ហើយវាមិនពិតទេដែលថាយើងបានកំណត់គោលដៅលើយន្តហោះណាមួយនៅអាកាសយានដ្ឋាន Wadi Seidna”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ កុមារតូចៗ ត្រូវបានជម្លៀសចេញពីស៊ូដង់ ដោយសារប្រទេសកំពុងវឹកវរ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ