សន្តិសុខសង្គម
ឆ្លៀតពេលឳពុកម្ដាយមិននៅ កូនប្រុសដុតផ្ទះចោលខ្ទេច
យុវជនម្នាក់ដែលគេដឹងថាជាអ្នកប្រើប្រាស់ថ្នាំញៀនត្រូវបានប្រជាពលរដ្ឋចោមរោមចាប់ខ្លួនប្រគល់ទៅអោយសមត្ថកិច្ច ក្រោយពីបានដុតផ្ទះខ្លួនឯងចោលពេលឪពុកម្តាយមិននៅ។

ហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលម្ចាស់ផ្ទះមានឈ្មោះ កៀប សុខ ភេទប្រុស អាយុ៥៨ឆ្នាំ និងប្រពន្ធឈ្មោះ វ៉ាន់ អាយុ៦១ឆ្នាំ ។

បើតាមប្រភពនៅទីនោះបានបញ្ជាក់ថា ករណីអគ្គិភ័យមួយនេះបានកើតឡើងដោយសារតែកូនបង្កើតបានដុតផ្ទះខ្លួនឯង ខណៈឪពុកម្តាយមិនបាននៅ ហើយយុវជនសង្ស័យដែលបានដុតផ្ទះខ្លួនឯងចោលនោះ គឺជាយុវជនប្រើប្រាស់គ្រឿងញៀន ដែលបច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ទៅអោយសមត្ថកិច្ចហើយ ដោយឡែកផ្ទះ និងទ្រព្យសម្បត្តិ ត្រូវបានអណ្តាតភ្លើងឆេះបំផ្លាញទាំងស្រុង៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


