Connect with us

ព័ត៌មានអន្ដរជាតិ

ទីភ្នាក់ងារប៉ូលិសអឺរ៉ុប ធ្វើប្រតិបត្តិការឆ្លងដែន បង្ក្រាបក្រុមជួញដូរថ្នាំញៀនក្នុងទីផ្សារងងឹត

បានផុស

នៅ

កាលពីថ្ងៃអង្គារទី២ខែឧសភា ទីភ្នាក់ងារប៉ូលិសអឺរ៉ុប (Europol) ប្រកាសថា កងកម្លាំងប៉ូលិសនៃប្រទេសជាច្រើន បានធ្វើប្រតិបត្តិការឆ្លងដែនដើម្បីបង្ក្រាបគេហទំព័រខុសច្បាប់ (Dark Web) ដ៏ធំមួយ ហើយបានចាប់ខ្លួនជនសង្ស័យចំនួន២៨៨នាក់ ដែលពាក់ព័ន្ធនឹងការទិញទំនិញ និងលក់ថ្នាំញៀនតាមទីផ្សារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទីស្នាក់ការកណ្តាល Europol នៅទីក្រុងឡាអេ ប្រទេសហូឡង់ (រូបថត៖ AP)

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងឡាអេ នៃប្រទេសហូឡង់មួយនេះ និយាយថា Europol បានសហការជាមួយប៉ូលិសនៃប្រទេសចំនួន៩ រួមមាន អូទ្រីស បារាំង អាល្លឺម៉ង់ ហូឡង់ ប៉ូឡូញ ប្រេស៊ីល ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងស្វីស បើកយុទ្ធនាការមួយឈ្មោះ SpecTor ប្រឆាំងនឹងគេហទំព័រខុសច្បាប់ Monopoly Market។

ក្នុងអំឡុងយុទ្ធនាការ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន២៨៨នាក់ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការជួញដូរគ្រឿងញៀនរាប់ម៉ឺនគ្រាប់ ក្នុងទីផ្សារងងឹត។

(រូបថត៖ AA)

ជនសង្ស័យត្រូវបានចាប់ខ្លួននៅទូទាំងទ្វីបអឺរ៉ុប ចក្រភពអង់គ្លេស ប្រេស៊ីល និងសហរដ្ឋអាមេរិក។ លើសពីនេះ ប៉ូលិសក៏បានរឹបអូសយកសាច់ប្រាក់ និងរូបិយបណ្ណ័គ្រីបតូ សរុបជាង ៥០លានអឺរ៉ូ, ថ្នាំញៀន៨៥០គីឡូក្រាម និងកាំភ្លើង១១៧ដើមផងដែរ។

គួរបញ្ជាក់ថា ប្រតិបត្តិការ SpecTor ត្រូវបានធ្វើឡើង បន្ទាប់ពីប៉ូលិសអាល្លឺម៉ង់ទទួលបានជោគជ័យក្នុងប្រតិបត្តិការស្រដៀងគ្នានេះកាលពីឆ្នាំ២០២១ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទីផ្សារងងឹត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ Vietnam Plus 

ចុចអាន៖ Europol មានភ័ស្តុតាងបង្ហាញថា អាវុធត្រូវបានរត់ពន្ធពីអ៊ុយក្រែន យកទៅលក់លើទីផ្សារងងឹត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម